ព័ត៌មានជាតិ
អគ្គនាយករងគយ ណែនាំប្រធានថ្មីសាខាគយខេត្តកោះកុង ត្រូវសម្របសម្រួលឲ្យម្ចាស់រថយន្តចង្កូតស្ដាំ ចូលបង់ពន្ធតាមការកំណត់
មន្រ្តីជាន់ខ្ពស់អគ្គនាយកគយ និងរដ្ឋាករកម្ពុជា បានណែនាំដល់ប្រធានថ្មីសាខាគយខេត្តកោះកុង ត្រូវផ្តោតយកចិត្តទុកដាក់ខ្ពស់ ទៅលើការសម្របសម្រួលផ្តល់សេវារដ្ឋបាល ដល់ម្ចាស់រថយន្តចង្កូតស្តាំដែលចូលខ្លួនមកបង់ពន្ធតាមការកំណត់។

លោក ផា អេងវ៉េង អគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋករកម្ពុជា បានឲ្យដឹងក្នុងពិធីប្រកាសផ្ទេរភារកិច្ចប្រធានសាខាគយ និងរដ្ឋាករខេត្តកោះកុង រសៀលថ្ងៃទី ១២ ខែកក្កដាថា តបនឹងការឯកភាពសម្រេចរបស់ប្រមុខរាជរដ្ឋាភិបាល អនុវត្តឲ្យម្ចាស់រថយន្តចង្កូតស្តាំ បន្តចូលមកបង់ពន្ធជូនរដ្ឋ លោក ទុំ ណូ ដែលប្រធានថ្មីសាខាគយខេត្តកោះកុង ត្រូវបន្តបង្កើនទំនុកចិត្តពីប្រជាពលរដ្ឋម្ចាស់រថយន្តទាំងនោះ ដោយផ្តល់សេវាឲ្យល្អត្រឹមត្រូវតាមច្បាប់។

លោកអគ្គនាយករង នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា មើលឃើញថា លោក ទុំ ណូ មានបទពិសោធន៍ចំណេះដឹងច្រើនណាស់ហើយ ដែលបានបម្រើការងារនៅខេត្តព្រះសីហនុ មុននឹងផ្ទេរមកខេត្តកោះកុង ដោយបង្កើនការទប់ស្កាត់ ឬបង្រ្កាបការនាំចូលរថយន្តចង្កូតស្តាំមកពីប្រទេសជិត តាមច្រកព្រំដែនគោក ក៏ដូចជាព្រំដែនទឹក។

ចំពោះស្វែងរកចំណូលបង់ពន្ធអាករ ជូនជាតិទៅតាមផែនការដាក់ចេញ លោក ផា អេងវ៉េង ស្នើឲ្យមេគយខេត្តកោះកុង ពង្រឹងសមត្ថភាពគៀងគរឲ្យបានតាមផែនការកំណត់ ចៀសវាងថមថយថវិកាចំណូលជាតិ ដែលបានមកពីការងាររបស់គយ និងរដ្ឋាករ។ ជាពិសេស ត្រូវមានសហការជាមួយស្ថាប័នតុលាការ កងកម្លាំងប្រដាប់អាវុធ មន្ទីរ និងអង្គភាពជំនាញពាក់ព័ន្ធ ដើម្បីសម្រេចលទ្ធផលការងាររលូនល្អប្រសើរ។

លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានកោតសរសើរចំពោះកិច្ចប្រឹងប្រែងរបស់លោក សំ កុសល អតីតប្រធានគយខេត្តដែលយកចិត្តទុកដាក់ខ្ពស់ សម្រេចបានលទ្ធផលការងារប្រមូលចំណូលជូនជាតិ និងបង្រ្កាបទប់ស្កាត់ទំនិញគេចពន្ធគ្រប់ប្រភេទ ហើយស្វាគមន៍ការតែងតាំងផ្ទេរប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង។

លោកស្រីអភិបាលខេត្តកោះកុង រំពឹងថា ប្រធានថ្មីសាខាគយ បន្តអនុវត្តទៅតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយតម្លាភាព សាមគ្គីភាព និងប្រសិទ្ធភាព ក្នុងន័យសម្រេចបានផែនការរកចំណូលជូនជាតិ សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។ ចំពោះទំនិញគេចពន្ធ គប្បីបង្រ្កាបឲ្យខាតបាន។

ដោយឡែកលោក ទុំ ណូ ប្រធានថ្មីសាខាគយ និងរដ្ឋាករខេត្តកោះកុង អះអាងថា ខ្លួន និងក្រុមមន្រ្តីជំនាញក្រោមឱវាទ ទទួលអនុវត្ត និងខិតខំគៀងគររកចំណូលជូនជាតិតាមកំណត់ ហើយតាមដានបង្រ្កាបបទល្មើសគេចពន្ធផ្សេងៗ។

លោក ទុំ ណូ បន្ថែមថា លោកនឹងខិតខំ ចំពោះការផ្តល់សេវារដ្ឋបាលដល់ក្រុមរថយន្តចង្កូតស្ដាំ ឲ្យបង់ពន្ធត្រឹមត្រូវតាមច្បាប់ ក្នុងន័យបង្កើនទំនុកចិត្តពីពលរដ្ឋម្ចាស់រថយន្ត ដែលមិនទាន់មកបំពេញកាតព្វកិច្ច អំឡុងពេល ៣ខែខាងមុខ ក្រោយរាជរដ្ឋាភិបាលឯកភាពសម្រេចដាក់ឲ្យអនុវត្ត៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
KPT+៥ ថ្ងៃ មុន
សិស្សប្រលងបាក់ឌុបស្អែក គួរចៀសវាងអាហារ ៤ មុខនេះដាច់ខាត
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្ដេចតេជោ៖ បើមិនជឿព្រះអង្គច័ន្ទមុនី កុំប្រមាថ ទុកសេរីភាពខាងជំនឿ ជូនអ្នកដែលជឿ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
អ្នកនាំពាក្យ ៖ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរកើនភ្ញៀវទេសចរដល់ ៣២០០នាក់ ក្នុងមួយថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
កីឡាករ ដាវ លឺដុឌ៖ ការប្រកួតជាមួយ ព្រំ សំណាង គឺជាព្រឹត្តិការណ៍ដ៏ធំប្រវត្តិសាស្ត្រនៅតំបន់អាស៊ីអាគ្នេយ៍
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
អាជ្ញាធរ បញ្ចប់ករណីបុរសវាយសត្វឈ្លូស ត្រឹមការពិន័យជាប្រាក់
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
ម្ចាស់ក្រុមហ៊ុនពិភពដីមាស ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន
រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន