ព័ត៌មានជាតិ
លោកបណ្ឌិត ហ៊ុន ម៉ាណែត អរគុណពលរដ្ឋគ្រប់ទិសទី ដែលចូលរួមថែរក្សាសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត
លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខបន្តទៀត។


លោកបណ្ឌិត ហ៊ុន ម៉ាណែត ថ្លែងអំណរគុណបែបនេះ ខណៈលោកធ្វើជាតំណាងដ៏ខ្ពង់ខ្ពស់ របស់សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ក្នុងពិធីស្រោចស្រពសុគន្ធវារី ប្រកាសព្រះរាជប្រកាសនីយប័ត្រ តែងតាំងព្រះគ្រូអនុគណស្រុកត្រាំកក់ ខេត្តតាកែវ និងសម្ពោធសមិទ្ធផលនានា ក្នុងវត្តមង្គលមានលក្ខណ៍ ស្ថិតនៅឃុំត្រពាំងធំខាងជើង ស្រុកត្រាំកក់ ខេត្តតាកែវ នាព្រឹកថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២២នេះ។


បើតាមបណ្ឌិត ហ៊ុន ម៉ាណែត ប្រទេសកម្ពុជា អាចទទួលបានសន្តិភាពពេញលេញ ឯកភាពជាតិ និងឯកភាពទឹកដី ដូចសព្វថ្ងៃនេះ ក៏ដោយសារការដឹកនាំប្រកបដោយធម៌ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានដាក់ចេញនូវនយោបាយឈ្នះ-ឈ្នះ ដែលជាគោលនយោបាយផ្អែកលើគោលការណ៍គុណធម៌ មនុស្សធម៌ ការចែករំលែក និងការទុកចិត្តគ្នាទៅវិញទៅមក ដោយធ្វើយ៉ាងណារក្សាការពារឲ្យបាននូវអាយុជីវិត ទ្រព្យសម្បត្តិ និងមុខរបរការងាររបស់ខ្មែរគ្រប់រូប គ្រប់និន្នាការ ដោយមិនមានការរើសអើងបែងចែក។

លោកបានអរគុណប្រជាពលរដ្ឋគ្រប់ទិសទី ដែលបានចូលរួមថែរក្សាសុខសន្តិភាព និងបន្តជំរុញការអភិវឌ្ឍជាតិទៅមុខទៀត តាមរយៈការរួមគ្នាដើរទៅមុខលើវិថីដ៏ត្រឹមត្រូវ, ការរស់នៅជាមួយគ្នាប្រកបដោយភាពសុខដុមរមនា ដោយមិនមានការបែកបាក់ផ្ទៃក្នុងជាតិ, ការចែករំលែកជួយគ្នាទៅវិញទៅមក និងការខិតខំកសាងអភិវឌ្ឍខ្លួនឯង និងគ្រួសារឲ្យបានរីកចម្រើនរុងរឿង។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បញ្ជាក់ដែរថា សន្តិភាពដ៏ពេញលេញ និងសេចក្តីសុខសាន្តរយៈពេលកន្លមកនេះ អាចនឹងរលាយបាត់បង់ទៅវិញយ៉ាងឆាប់រហ័សក្នុងមួយប៉ប្រិចភ្នែក ប្រសិនបើសិនគ្មានការចូលរួម ប្រកបដោយស្មារតីទទួលខុសរបស់ប្រជាពលរដ្ឋម្នាក់ៗ និងការប្តេជ្ញាចិត្តដ៏ច្បាស់លាស់របស់ប្រមុខថ្នាក់ដឹកនាំក្នុងការបន្តថែរក្សាការពារសន្តិភាព ស្ថិរភាពឲ្យបានដាច់ខាត ទោះបីក្នុងតម្លៃណាក៏ដោយ។ គ្មានអ្នកណាស្រលាញ់ខ្មែរ ការពារខ្មែរ ជាងខ្មែរខ្លួនយើងនោះទេ ដូច្នេះខ្មែរត្រូវតែខ្លាំង និងរួមសាមគ្គីគ្នា ដើម្បីថែរក្សាអត្តសញ្ញាណជាតិ ឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដី និងការអភិវឌ្ឍជាតិ ឲ្យឋិតឋេរចីរកាលតទៅមុខ សម្រាប់អ្នកជំនាន់ក្រោយៗទៀត។

ទាក់ទងដល់ពិធីបុណ្យក្នុងវត្តមង្គលមានលក្ខណ៍ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានចូលរួមអបអរសាទរ និងអនុមោទនាត្រេកអរ ចំពោះការសម្ពោធសមិទ្ធផលថ្មីៗបន្ថែមទៀត នៅក្នុងទីអារាម ដែលមានអាយុកាលប្រមាណ ២២០ ឆ្នាំមួយនេះ ដែលពីដើមឡើយក៏ធ្លាប់មានការខិតខំកសាងសមិទ្ធផលជាច្រើនបន្តបន្ទាប់ផងដែរ តាមរយៈសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ។ លោកថា ការរីកចម្រើននៅទីនេះ ក៏អាចឆ្លុះបញ្ចាំងឲ្យឃើញអំពីនិន្នាការរួម នៃការអភិវឌ្ឍរីកចម្រើនក្នុងវិស័យព្រះពុទ្ធសាសនា នៅក្នុងសង្គមខ្មែរនៅទូទាំងប្រទេស ដោយបានឆ្លងកាត់ដំណាក់កាលជាច្រើន នៅក្នុងប្រវត្តិសាស្ត្រ ជាពិសេសនៅក្រោយឆ្នាំ ១៩៧៩៕
អត្ថបទ៖ កោះកែវ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


