ព័ត៌មានជាតិ
អង្គសន្និបាតគណបក្សប្រជាជនកម្ពុជា ជំរុញឲ្យខិតខំដោះស្រាយចំណុចខ្វះខាតនានា
នៅក្នុងអង្គសន្និបាតគណៈកម្មាធិការកណ្ដាលរយៈពេលពីរថ្ងៃ គណបក្សប្រជាជនកម្ពុជា បានពិនិត្យពិភាក្សាយ៉ាងល្អិតល្អន់អំពីកត្តាធំៗ នៃជ័យជម្នះរបស់គណបក្ស ដែលត្រូវយកចិត្តទុកដាក់ពង្រឹង និងពង្រីកបន្តទៀត។ ជាមួយគ្នានេះ គណបក្សប្រជាជនកម្ពុជា ក៏បានលើកឡើងពីចំណុចខ្វះខាត ដែលត្រូវខិតខំដោះស្រាយ និងកែលម្អ ដើម្បីពង្រឹងជំនឿរបស់ប្រជាជន ចំពោះការដឹកនាំរបស់គណបក្សបន្ថែមទៀត។

នៅក្នុងលទ្ធផល នៃកិច្ចប្រជុំរយៈពេលពីរថ្ងៃ ដែលត្រូវបានផ្សព្វផ្សាយក្រោយបញ្ចប់កិច្ចប្រជុំ បានបញ្ជាក់ថា គណបក្សបន្តជំរុញការអនុវត្តរាល់ទិសដៅជាអទិភាពទាំងឡាយ ដោយឆន្ទៈមោះមុត ឲ្យទទួលបានលទ្ធផលល្អប្រសើរ គឺការពង្រឹងសន្តិភាពស្ថេរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពភូមិឃុំ-សង្កាត់ ការគ្រប់គ្រងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ការការពារខឿនសុខភាពប្រជាជន ការស្ដារអភិវឌ្ឍសេដ្ឋកិច្ចសង្គម និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្រោយវិបត្តិជំងឺកូវីដ-១៩ និងការពង្រឹងលទ្ធិប្រជាធិបតេយ្យនិងនីតិរដ្ឋ។

ជាមួយគ្នានោះ អង្គសន្និបាតក៏បានគាំទ្រយ៉ាងពេញទំហឹង ចំពោះការខិតខំរបស់រាជរដ្ឋាភិបាល ដើម្បីរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងទប់ស្កាត់អតិផរណា និងរក្សាអំណាចទិញរបស់ប្រាក់រៀល សំដៅរក្សាលំនឹងនៃជីវភាពប្រជាជន ក្នុងបរិការណ៍ត្រូវទទួលរងសម្ពាធពីការវិវត្ត ប្រកបដោយគ្រោះថ្នាក់ នៃសភាពការណ៍អន្តរជាតិ និងបានជំរុញការអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសការជួយគាំពារជនក្រីក្រ និងជនរងគ្រោះដោយជំងឺកូវីដ-១៩ ព្រមទាំងការដំឡើងប្រាក់បៀវត្ស ផងដែរ៕
អត្ថបទ៖ កោះកែវ


-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៧ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


