ព័ត៌មានជាតិ
អង្គការហ្វារសម្តែងសៀករំលេចពីខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូត កម្ពុជានិងអាមេរិក
ដើម្បីរំលេចពីខួប ៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានធ្វើការចាក់ផ្សាយនូវការសម្តែងសៀកយ៉ាងពិសេសមួយ ដឹកនាំដោយក្រុមសិល្បករ អង្គការហ្វារពន្លឺ សិល្បៈ។

មន្ត្រីទំនាក់ទំនងព័ត៌មានប្រចាំស្ថានទូតអាមេរិកប្រចាំកម្ពុជា បានបញ្ជាក់ឲ្យដឹងថា វីដេអូនៃការសម្តែងសៀកនេះ ត្រូវបានចាក់ផ្សាយតាមរយៈទំព័រហ្វេសប៊ុករបស់ស្ថានទូតអាមេរិក កាលពីថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២០។ វីដេអូសម្តែងសៀកដ៏គួរឲ្យជក់ចិត្តនេះ បានជួយឧបត្ថម្ភទៅដល់ក្រុមអ្នកសម្តែងដ៏មានទេពកោសល្យ របស់អង្គការហ្វារ ដែលជួយលើកកម្ពស់ការយល់ដឹង មានឆន្ទៈល្អ និងបង្កើនការយល់បន្ថែមទៀត ក្នុងចំណោមប្រជាជនវ័យក្មេងអំពីចំណងទាក់ទងរវាងសហរដ្ឋអាមេរិក និងកម្ពុជា។



ដោយលទ្ធផលនៃជំងឺរាតត្បាតកូវីដ១៩ នៅតែបន្តគំរាមកំហែងសាកលលោក និងផ្អែកលើការអនុវត្តនូវការរក្សាគម្លាតសុវត្ថិភាព ស្ថានទូតសហរដ្ឋអាមេរិក នៅភ្នំពេញ បានបន្តរៀបចំធ្វើកម្មវិធីជាច្រើនតាមប្រព័ន្ធឌីជីថល ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយប្រិយមិត្តរបស់ខ្លួន៕
អត្ថបទ៖ វត្តី

-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ