Connect with us

ព័ត៌មានជាតិ

កម្ពុជា នឹងរៀបចំកិច្ចសន្ទនាយុវជនអាស៊ានលើកទី១ រយៈពេល២ថ្ងៃ នៅក្នុងខេត្តសៀមរាប

បានផុស

នៅ

កិច្ចសន្ទនាយុវជនអាស៊ានលើកទី១ ក្រោមមូលបទ«យុវជនក្នុងយុគ្គសម័យបដិវត្តន៍ឧស្សាហកម្ម៤.០ កាលានុវត្តភាព និងការប្រឈម ក្នុងការស្តារឡើងវិញក្រោយជំងឺរាតត្បាតជាសកល» នឹងរៀបចំធ្វើឡើងនៅថ្ងៃទី២៨ និងថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ នៅខេត្តសៀមរាប។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា កិច្ចសន្ទនាយុវជនអាស៊ានលើកទី១នេះ ប្រព្រឹត្តទៅក្នុងគោលបំណងផ្តល់ជាវេទិការសម្រាប់យុវជនអាស៊ាន និងសាធារណរដ្ឋកូរ៉េ ដើម្បីចូលជួបពិភាក្សា ផ្តល់អនុសាសន៍ និងផ្លាស់ប្តូរយោបល់គ្នា ជាមួយរដ្ឋមន្រ្តីយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ និងដៃគូសន្ទនាជាន់ខ្ពស់សំខាន់ៗជាច្រើន។ ម្យ៉ាងវិញទៀត គឺដើម្បីជាការអបអរសាទរភាពជាប្រធានប្តូរវេនអាស៊ានរបស់កម្ពុជា ក្នុងឆ្នាំ២០២២ ក្រោមមូលបទ«អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា» នៅក្នុងក្រមខណ្ឌសសរស្តម្ភសហគមន៍សង្គម-វប្បធម៍អាស៊ាន ក្រោមកិច្ចសហការជាមួយលេខាធិការដ្ឋានអាស៊ាន និងការគាំទ្រពីរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ។ ពិសេសនោះគឺ ការផ្តោតទៅលើវិធីសាស្រ្តក្នុងការស្វែងរកអត្ថប្រយោជន៍ និងកាលានុវត្តភាព ដែលកើតចេញពីឧស្សាហកម្ម៤.០ ព្រមទាំងដោះស្រាយបញ្ហាប្រឈមដែលបានកើតឡើងពីជំងឺរាតត្បាតជាសកល។

កិច្ចសន្ទនានេះ ក៏នឹងលើកឡើងនូវអនុសាសន៍គោលនយោបាយលើបញ្ហាប្រឈមរួមក្នុងតំបន់មួយដែលនឹងបន្តដាក់ជូនកិច្ចប្រជុំឧត្តមមន្រ្តីយុវជនអាស៊ាន (SOMY) កិច្ចប្រជុំឧត្តមមន្រ្តីយុវជនអាស៊ានបូកបី(SOMY+3) ក៏ដូចជាកិច្ចប្រជុំរដ្ឋមន្រ្តីអាស៊ាន (AMMY) ដើម្បីចូលរួមចំណែកការអនុវត្តផែនការសកម្មភាពយុវជនអាស៊ាន យុវជនអាស៊ានបូកបី និងយុវជនអាស៊ាន-សាធារណរដ្ឋកូរ៉េ ២០២១-២០២៥ ដែលមានអ្នកចូលរួមប្រមាណ២០០នាក់ បួករួមទាំងមន្រ្តី និងយុវជនពីបណ្តាប្រទេសអាស៊ានទាំង១០៕

ដោយ៖ ឌឿនចាន់ ថារី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម