ព័ត៌មានជាតិ
សម្ដេច ស ខេង ភ្ញាក់ផ្អើលចំពោះការសម្រេចរបស់អាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ លើការជួញដូរមនុស្ស
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសំដែងនូវការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ លើការជួញដូរមនុស្ស។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២ របស់ក្រសួងការបរទេសអាមេរិក បានបង្ហាញឲ្យដឹងថា កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់កម្រិត៣ ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្សតាមស្តង់ដារជាអប្បរមា។ ក្នុងបញ្ជីខ្មៅ ឬកម្រិត៣ កម្ពុជានឹងអាចប្រឈមការរឹតត្បិតជំនួយ ឬឈានទៅដល់ការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស។

នៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សាក្នុងស្រុកអង្គស្នួល កាលពីថ្ងៃទី២៣ ខែកក្កដា សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាចំពោះការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស សម្ដេចមានការភ្ញាក់ផ្អើលចំពោះការសម្រេចរបស់រដ្ឋាភិបាលអាមេរិក ដែលដាក់កម្ពុជាក្នុងចំណាត់ថ្នាក់លេខ៣ ដែលមានន័យថារាជរដ្ឋាភិបាលកម្ពុជាគ្មានឆន្ទៈក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។
យ៉ាងណាក៏ដោយ សម្ដេចបានសង្កត់ធ្ងន់ថាកម្ពុជានឹងមិនដកថយឡើយ ផ្ទុយទៅវិញ គឺនឹងខិតខំរកឱ្យឃើញចំណុចខ្សោយដើម្បីដោះស្រាយបញ្ហានេះ។

ចំពោះបញ្ហាគ្រឿងញៀនវិញ សម្ដេចស ខេង បានបន្តថាបច្ចុប្បន្នកម្ពុជាកំពុងរៀបចំសេចក្ដីព្រាងច្បាប់មួយ ដើម្បីគ្រប់គ្រងការនាំចូលសាធាតុគីមី និងទប់ស្កាត់កុំឱ្យមានការបង្វែរយកទៅផលិតជាគ្រឿងញៀន។ សម្ដេចបន្ថែមថាបញ្ហាគ្រឿងញៀននេះ ក៏មានការជាប់ពាក់ព័ន្ធនឹងបទល្មើសសម្អាតប្រាក់ អំពើភេវរកម្ម និងការរីកសាយភាពអាវុធមហាប្រល័យផងដែរ។
ជាមួយគ្នានេះដែរសម្ដេចក្រឡាហោម ស ខេង ក៏បានមានប្រសាសន៍អំពីកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងមហាផ្ទៃក្នុងការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ ក្នុងនោះសម្ដេចក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមគាំទ្រចំពោះការអនុវត្តវិធានការដោះលែងអ្នកជាប់ឃុំមួយចំនួនឱ្យនៅក្រៅឃុំដោយមានលក្ខណ្ឌ និងការអនុវត្តទោសសហគមន៍។
សម្ដេចបន្តថាការងារនេះកំពុងអនុវត្តសាកល្បង ហើយប្រសិនបើអនុវត្តបានជោគជ័យ ក្រសួងនឹងពង្រីកការងារនេះទៀតដោយមានកិច្ចសហការជាមួយក្រសួងយុត្តិធម៌៕
អត្ថបទ៖ សំអឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
កីឡា៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


