ព័ត៌មានជាតិ
កម្ពុជានឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យជនបរទេសរស់នៅលើទឹកដីកម្ពុជា
ប្រទេសកម្ពុជានឹងបើកប្រតិបត្តិការលក្ខណៈទ្រង់ទ្រាយធំដើម្បីត្រួតពិនិត្យទៅលើជនបរទេសទាំងអស់ដែលកំពុងរស់នៅលើទឹកដីកម្ពុជាលើកលែងតែមន្រ្តីការទូត។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ក្នុងពិធីបិទវគ្គសុក្រឹតការវគ្គ១
នៅបណ្ឌិត្យសភានគរបាល នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ក្រសួងមហាផ្ទៃនឹងបើកប្រតិបត្តិការទ្រង់ទ្រាយធំត្រួតពិនិត្យរាល់ការរស់នៅរបស់ជនបរទេសទាំងអស់ មិនថានៅតាមសណ្ឋាគារ ការដ្ឋាន និងតាមក្រុមហ៊ុន នានានោះទេ លើកលែងតែមន្រ្តីការទូតដើម្បីលុបបំបាត់ការសង្ស័យ និងភាពចន្លោះប្រហោងចំពោះការជួញដូរមនុស្ស។
យោងតាមរបាយការណ៍ប្រចាំឆ្នាំ២០២២របស់ក្រសួងការបរទេសអាមេរិកបានបង្ហាញឲ្យដឹងថា កម្ពុជាបានរអិលធ្លាក់ទៅក្នុងបញ្ជីខ្មៅ ឬចំណាត់ថ្នាក់កម្រិត៣ដែលមិនបានទប់ស្កាត់បទល្មើសជួញដូរមនុស្សតាមស្តង់ដារជាអប្បរមា។ ក្នុងបញ្ជីខ្មៅឬកម្រិត៣ កម្ពុជានឹងអាចប្រឈមការរឹតត្បិតជំនួយ ឬឈានទៅដល់ការផ្តាច់ជំនួយពីសហរដ្ឋអាមេរិក ពាក់ព័ន្ធនឹងករណីជួញដូរមនុស្ស ខណៈ២ឆ្នាំជាប់គ្នាមកនេះ សហរដ្ឋអាមេរិកបានដាក់កម្ពុជា ក្នុងចំណាត់ថ្នាក់លេខ២ ជាប្រទេសមានការខិតខំប្រឹងប្រែង និងមានការឆ្លើយតប និងមានភាពចន្លោះប្រហោងដែលត្រូវបំពេញបន្ថែមក្នុងកិច្ចការប្រយុទ្ធប្រឆាំងការជួញដូរមនុស្សនេះ។
សម្តេចក្រឡាហោមក៏បានសម្តែងការងឿងឆ្ងល់យ៉ាងខ្លាំងចំពោះក្រសួងការបរទេសអាមេរិក ដាក់ប្រទេសកម្ពុជាចូលក្នុងបញ្ជីជាប្រទេសជាប់ចំណាត់ថ្នាក់លេខ៣ចំពោះការជួញដូរមនុស្ស ខណៈកម្ពុជាបានខិតខំយ៉ាងសកម្មក្នុងការសហការទប់ស្កាត់នូវអំពើជួញដូរមនុស្សនេះ។

យ៉ាងណាក៏ដោយ សម្តេចក្រឡាហោម ស ខេង បានសម្តែងការខកចិត្តយ៉ាងខ្លាំងចំពោះការសម្រេចរបស់ក្រសួងការបរទេសអាមេរិក ដាក់កម្ពុជាចូលក្នុងបញ្ជីខ្មៅនេះ ប៉ុន្តែកម្ពុជា នៅតែមានឆន្ទៈមោះមុតក្នុងការសហការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សជានិច្ច ហើយនឹងបើកប្រតិបត្តិការធំដើម្បីសម្អាត អំពើជួញដូរមនុស្សនៅកម្ពុជានេះឱ្យស្របទៅតាមការចង់បានរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ សំអឿន
-
កីឡា៨ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២១ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៥ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
កីឡា៧ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក


