ព័ត៌មានជាតិ
ក្រុមប្រឹក្សាខណ្ឌទួលគោកស្នើឱ្យរដ្ឋបាលខណ្ឌពង្រឹងការរៀបចំសណ្តាប់ធ្នាប់ និងពិនិត្យរបាំងពុះចែកទ្រូងផ្លូវដែលបាក់បែក
ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោកលោក ម៉ែន សិរីបានស្នើឱ្យរដ្ឋបាលខណ្ឌទួលគោកពង្រឹងការរៀបចំសណ្តាប់ធ្នាប់សាធារណៈនៅតាមដងផ្លូវមូលដ្ឋានឱ្យបានល្អប្រសើរ ខណៈកំណាត់ផ្លូវមួយចំនួនមានការកកស្ទះចរាចរ មិនអាចធ្វើចរាចរណ៍បានជាមួយ និងការពិនិត្យក្បាលក្លូ (របាំងពុះចែកទ្រូងផ្លូវ) ដែលបាក់ដោយប្រការផ្សេងដើម្បីតាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

ការស្នើបែបនេះរបស់លោក ម៉ែន សិរីបានធ្វើឡើយ នាព្រឹកថ្ងៃទី ២៩ ខែកក្កដា ឆ្នាំ២០២២នេះ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី ៣៨ របស់ក្រុមប្រឹក្សាខណ្ឌទួលគោកនៅសាលាខណ្ឌទួលគោក ក្រោមវត្តមានលោក ម៉ែន សិរីប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក និងលោកកែវ សុភា អភិបាលរងខណ្ឌទួលគោក។
លោក ម៉ែន សិរីបានមានប្រសាសន៍លើកឡើងថា៖ នៅលើកំណាត់ផ្លូវ២៤៥ កំណាត់ផ្លូវ២១៧ ខណ្ឌទួលគោក ក៏ដូចជានៅក្បែរវិទ្យាល័យឥន្ត្រទេវីជាដើម ត្រូវបានកកស្ទះចរាចរណ៍ ដោយអ្នកលក់ដូរបានយកចិញ្ចើមនិងទ្រូងផ្លូវដើម្បីលក់ដូរ។

លោកស្នើឱ្យអភិបាលនៃគណៈអភិបាលខណ្ឌទួលគោក ដាក់កម្លាំងចុះរៀបចំសណ្តាប់ធ្នាប់ឱ្យបានប្រសើរឡើងវិញ ដើម្បីអោយប្រជាពលរដ្ឋ អាចធ្វើចរាចរណ៍ទៅមកបានស្រួល។
បន្ថែមពីនេះ ក៏ត្រូវពិនិត្យមើលក្បាលក្លូរបាំងពុះចែកទ្រូងផ្លូវដែលបាក់ដោយត្រូវជួសជុលឡើងវិញ ដើម្បីឱ្យប្រជាពលរដ្ឋអាចមើលឃើញមិនបណ្តាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍។

ក្រៅពីនេះ ក្នុងកិច្ចប្រជុំនោះ ប្រធានក្រុមប្រឹក្សាខណ្ឌទួលគោក ក៏បានជំរុញឱ្យរដ្ឋបាលខណ្ឌក៏ដូចជា ចៅសង្កាត់ទាំង១០ ចុះទៅធ្វើការផ្សព្វផ្សាយនិងជម្រុញប្រជាពលរដ្ឋឱ្យទៅទទួលយកការចាក់វ៉ាក់សាំងដុសជំរុញ ទី៣ ទី៤និងទី៥ អោយបានគ្រប់គ្នាដើម្បីចូលរួមបង្ការ និងទប់ស្តាត់ជំងឺកូវីដ-១៩ ទៅតាមការណែនាំរបស់សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក កែវ សុភា អភិបាលរងខណ្ឌទួលគោក បានមានប្រសាសន៍លើកឡើងថា ចំពោះការរៀបចំសណ្តាប់ធ្នាប់ បរិស្ថាន នៅក្នុងមូលដ្ឋាន អាជ្ញាធរខណ្ឌទួលគោកបាននឹងកំពុងអនុវត្តជាប្រចាំ សំដៅធ្វើយ៉ាងណាអោយរាជធានីភ្នំពេញមានសណ្តាប់ធ្នាប់សោភណ្ឌភាពនិងបរិស្ថានល្អ៕
អត្ថបទ៖ ស្រីរ័ត្ន
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
រៀមច្បង Anne បង្ហោះរូបជាមួយ Patricia ក្នុងន័យចង់មានផ្ទៃពោះដែរ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទម្លាយទ្រព្យសម្បត្តិរបស់ Janie ដែលខំរកដោយដៃឯង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ផ្ទុះកាន់តែធំ! មនុស្សម្នាក់ព្រមាន Bella កុំសេពគប់ជាមួយក្រុមតារាស្រីស្អាត
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
មហាជនចោទ Bella ថា ព្យាយាមពាំងមុខ Taew ក្រោយធ្លាយឃ្លិបមួយកាលឆ្នាំ ២០១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
Breaking News៖ តុលាការ សម្រេចផ្ដន្ទាទោសលោក កឹម សុខា រយៈពេល ២៧ឆ្នាំ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Bella ត្រូវមហាជនថានាងពូកែយកមុខ សូម្បីតែពេលថតរូបកៀក Mew
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
សម្តេចតេជោ បញ្ជាឱ្យមន្រ្តីកសិកម្មយកសត្វក្ងោកទៅជូនគ្រួសារចិញ្ចឹមសត្វនេះវិញជាបន្ទាន់
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
អ្នកលេងអ៊ីនធឺណិតឆ្ងល់ថា Bella លែងជាសមាជិកក្នុងក្រុមស្រីស្អាតហើយ?