ព័ត៌មានជាតិ
ពលរដ្ឋជាង ១០០គ្រួសារនៅខេត្តកោះកុង ទទួលយកដំណោះស្រាយបែងចែកដីធ្លី ក្រោយមានវិវាទជាមួយវិស័យឯកជន
ប្រជាពលរដ្ឋជាង ១០០គ្រួសារ រស់នៅភូមិជីត្រេះ ឃុំអណ្តូងទឹក ស្រុកបូទុមសាគរ បានយល់ព្រមទទួលដំណោស្រាយបែងចែកដីធ្លី តាមការសម្របសម្រួលអាជ្ញាធរស្រុក ក្រោយមានវិវាទជាមួយក្រុមហ៊ុនស៊ីណូមិចស៊ីនជាង ១០ឆ្នាំមកហើយ។

ប្រជាពលរដ្ឋ ១៣១គ្រួសារ សម្រេចឯកភាពយល់ព្រម ទទួលការសម្របសម្រួលរបស់អភិបាលស្រុកបូទូមសាគរ និងក្រុមការងារ តបនឹងការណែនាំរបស់លោកស្រីអភិបាលខេត្តកោះកុង ដើម្បីមានសំណងទូទាត់ដំណោះស្រាយបញ្ចប់វិវាទជាមួយក្រុមហ៊ុន។

លោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ឱ្យដឹងនៅព្រឹកថ្ងៃទី ១ ខែសីហា ឆ្នាំ ២០២២ថា ក្នុងចំណោមពលរដ្ឋ ១៣១គ្រួសារ បានគាំទ្រយកដោះស្រាយដោយសន្តិវិធីនេះ គ្មានការបង្ខិតបង្ខំ ពោលគឺមានចំនួនតែ ២០នាក់ប៉ុណ្ណោះ ដែលបដិសេធមិនឯកភាពពីការពន្យល់ណែនាំ រកដំណោះស្រាយឈ្នះឈ្នះ។ ដូច្នេះវាអាចនាំឱ្យរាំងស្ទាក់ ដល់ការដោះស្រាយរបស់អាជ្ញាធរ ជូនដល់អ្នកឯកភាពព្រមព្រៀង។

បើតាមលោក ហាក់ ឡេង អភិបាលស្រុកបូទុមសាគរ ការដែលប្រជាពលរដ្ឋចំនួន ២០នាក់ជំទាស់បដិសេធនេះ ដោយសារតែជឿតាមការញុះញង់ របស់ក្រុមបុគ្គលកលោភលន់មួយចំនួន ចង់លើសពីគោលការណ៍ដោះស្រាយរបស់ថ្នាក់ដឹកនាំ។ គ្រាទំរាំមានការដោះស្រាយបែបនេះ មិនតិចឆ្នាំនោះទេ ដោយរឿងនេះរុំារ៉ៃជាង ១០ឆ្នាំមកហើយ។

ចំពោះពលរដ្ឋចំនួន ២០នាក់នោះ គឺអាជ្ញាធរស្រុកបូទុមសាគរ នឹងសុំគោលការណ៍ដោះស្រាយបន្តពីលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។ ដោយឡែកប្រជាពលរដ្ឋ ១៣១គ្រួសារ ដែលទទួលយកដំណោះស្រាយ ត្រូវបានកត់ត្រាទុករង់ចាំចាប់ឆ្នោត ជ្រើសរើសកំណត់ទីតាំងបែងចែកឡូតិ៍របស់ខ្លួនទៅថ្ងៃមុខ។

គួរជម្រាបថា ដោយក្នុង ១គ្រួសារ ទទួលបានដីលំនៅពី ២០ម៉ែត្រ គុណ ៧០ម៉ែត្រ ឬ ២០ម៉ែត្រគុណ ១០០មែត្រ និងដីធ្វើស្រែចម្ការ ១ហិចតាកន្លះ។ ករណីពលរដ្ឋណា បានលក់ដូរទៅឱ្យឈ្នួញហើយនោះមុនដំណើរការដោះស្រាយនេះ គឺពលរដ្ឋសាមីនឹងដោះស្រាយដោយខ្លួនឯងបន្ត។
ដំណើរការដោះស្រាយបែងចែកដីធ្លី ជូនពលរដ្ឋ ១៣១គ្រួសារ ធ្វើឡើងប្រមាណ ១០ឆ្នាំមកហើយ តែគ្មានប្រសិទ្ធភាពឡើយ តាមរយៈអភិបាលស្រុក ២ជំនាន់ឯណោះ ទើបតែអាណតិ្តរបស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង និងលោក ហាក់ ឡេង អភិបាលស្រុកបូទូមសាគរ បានប្រឹងប្រែងដោះស្រាយជូនពលរដ្ឋ ដើម្បីបានរស់នៅអាស្រ័យចិញ្ចឹមជីវភាពគ្រួសារ។
កន្លងទៅ ក្រសួងបរិស្ថាន បានកាត់ផ្ទេរផ្ទៃដីប្រមាណ ៦០០ហិចតាពីក្រុមហ៊ុនស៊ីណូមិចស៊ីន មកឲ្យរដ្ឋបាលខេត្តកោះកុងជាគ្រប់គ្រង។ ក្នុងនោះ ១០០ហិចតា នឹងត្រូវបែងចែកជូនពលរដ្ឋ ១៣១គ្រួសារ នៅថ្ងៃនេះតែម្តងឲ្យបញ្ចប់វិវាទ។ រីឯផ្ទៃដីដែលនៅសេសសល់ នឹងត្រូវប្រើប្រាស់ពេលណា មានតម្រូវ សម្រាប់កសាងវត្តអារាម សាលារៀន ផ្សារ ទីលានចាក់សំរាម កន្លែងទឹកស្អាត និងទីលានទាត់បាល់ ជាដើម៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


