ព័ត៌មានជាតិ
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ទទូចស្នើដល់ពលរដ្ឋមិនទាន់ចាក់វ៉ាក់សាំងដូសជំរុញ សូមអញ្ជើញទៅចាក់ទាំងអស់គ្នា
ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង បន្តទទូចប្រាប់ដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី ៤ និងដូសទី ៥ សូមអញ្ជើញទៅចាក់ទាំងអស់គ្នា គ្រាដែលក្រុមអ្នកអាទិភាព បានចាក់ដូសទី ៥រួចរាល់អស់ហើយ ។

លោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង ឲ្យដឹងនៅថ្ងៃទី ២ ខែសីហានេះថា ល្បឿននៃការចាក់វ៉ាក់សាំង សម្រាប់អ្នកត្រូវមកទទួលដូសជំរុញ បន្តនៅយឺតយ៉ាវនៅឡើយ សម្រាប់មូលដ្ឋានខេត្តមួយនេះ។ ទោះបីជាដាក់ចេញនូវផែនការវិធីសាស្រ្តជាច្រើន ដើម្បីឱ្យថ្នាំបានដល់ភូមិ-ឃុំ សម្រាប់ពលរដ្ឋឆ្ងាយដាច់ស្រយោលយ៉ាងណាក្តី។

បើតាមលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ចំពោះក្រុមអាទិភាពបានចាក់ដូសទី ៥រួចរាល់អស់ហើយ ពោលនៅសេសសល់តែអ្នកដែលខកខានចាក់វ៉ាកសាំងដូសទី ៣ រហូតដល់ដូសទី ៥ មិនទាន់ស្ម័គ្រចិត្តមកចាក់ប៉ុណ្ណោះ។ ដូច្នេះលោកទទូចហើយ ទទូចទៀតដល់ពលរដ្ឋ ចៀសវាងកុំភ្លេចខ្លាច ឬសន្តិភាពជាមួយជំងឺកូវីដ-១៩ ឲ្យសោះ ពីព្រោះវាបានវិវឌ្ឍន៍បំប្លែងខ្លួនថ្មីជាបន្តបន្ទាប់។

ទន្ទឹមនោះការចាក់វ៉ាកសាំងមិនទាន់ផែនការនេះ ត្រូវបានលោកវេជ្ជបណ្ឌិត ទៅ ម៉ឹង ព្រួយបារម្ភអំពីការឆ្លងរីករាលជំងឺកូវីដ-១៩ឡើងវិញ ខណៈកម្ពុជារកឃើញអត្រាអ្នកឆ្លងច្រើនគួរសម ក្នុងមួយថ្ងៃៗ។ ប្រជាពលរដ្ឋ យុវជន កុមារ និងអ្នកពាក់ព័ន្ធ អាចមកទទួលសេវាចាក់វ៉ាក់សាំងគ្រប់ដូស តាមតម្រូវការនៅតាមមណ្ឌលសុខភាព ឬប៉ុស្តិ៍សុខភាពដែលនៅជិតផ្ទះរបស់ពួកគាត់ ក្នុងភូមិឃុំសង្កាត់នីមួយៗ។

តាមរបាយការណ៍លទ្ធផលចាក់វ៉ាក់សាំង របស់រដ្ឋបាលខេត្តកោះកុង បង្ហាញថា គិតបំណាច់ខែកក្កដា ឆ្នាំ ២០២២ មានប្រជាពលរដ្ឋ ក្រុមមន្រ្តីរាជការ គ្រូពេទ្យ និងកងកម្លាំងប្រដាប់អាវុធចំនួន ២.៩១០នាក់បានចាក់វ៉ាក់សាំងដូសទី ៥។ រីឯដូសទី ៤ បាន ១ម៉ឺន ៤ពាន់នាក់ និងដូសទី ៣ បានចាក់វ៉ាក់សាំងសរុប ៨ម៉ឺន ៥ពាន់នាក់។
ថ្មីៗនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងតំណាងអង្គការសុខភាពពិភពលោក (WHO) ប្រចាំកម្ពុជា ក៏លើកឡើងពីការងើបឡើងវិញ នូវករណីឆ្លងជំងឺកូវីដ-១៩ នៅកម្ពុជា ដោយជំរុញឱ្យបង្កើនការការពារ និងត្រូវទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានគ្រប់ដូសតាមការណែនាំរបស់ក្រសួង និងត្រូវអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការ ៣ ការពារ និង ៣ កុំ៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


