ព័ត៌មានជាតិ
គ្រូពេទ្យអង្គការបេះដូងជប៉ុន សហការជាមួយគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃ ជូនពលរដ្ឋ
ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន ដឹកនាំដោយលោកស្រីវេជ្ជបណ្ឌិត KOJIRO Maiko និងលោកវេជ្ជបណ្ឌិត MATSUNAGA AKihiro សហការជាមួយក្រុមគ្រូពេទ្យ នៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានផ្ដល់សេវាពិនិត្យ ពិគ្រោះជំងឺ និងព្យាបាលដោយឥតគិតថ្លៃ នូវជំងឺវះកាត់ដុំខ្លាញ់លើរាងកាយ ជំងឺក្រិនស្អិតសរសៃឈាម ជំងឺកូនកណ្ដុរផ្សេងៗ វះកាត់ដុំពក និងស្រាវជ្រាវរកជំងឺមហារីក ជូនដល់ពលរដ្ឋនៅស្រុកក្រូចឆ្មារចំនួន៥ថ្ងៃ។

ការពិនិត្យនិងពិគ្រោះជំងឺនេះ ធ្វើនៅថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣ ខែសីហា នៅមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ។ ក្នុងការពិនិត្យ ពិគ្រោះ និងវះកាត់ដុំពក គិតត្រឹមរយៈពេល៣ថ្ងៃ ក្រុមគ្រូពេទ្យអង្គការបេះដូងជប៉ុន និងក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ បានពិគ្រោះជំងឺសរុបបាន៣៣៨នាក់ ស្រី១៩៩នាក់ អ្នកដែលត្រូវវះកាត់មានចំនួន៨៦នាក់ ។

អង្គការបេះដូងជប៉ុន គឺជាមន្ទីរពេទ្យសប្បុរសធម៌ដែលផ្តល់ជូនដោយមិនគិតប្រាក់ ។ ទន្ទឹមនឹងនេះ ការពិនិត្យ ពិគ្រោះ និងវះកាត់ដុំពក របស់ក្រុមគ្រូពេទ្យជប៉ុន និងក្រុមគ្រូពេទ្យជំនាញនៃមន្ទីរពេទ្យបង្អែកស្រុក ជូនប្រជាពលរដ្ឋ នាឱកាសនេះ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធ ដែលស្តែងចេញពីសេចក្តីស្រឡាញ់ចេញពីចិត្ត ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ក៏ដូចជាតាមបណ្ដាខេត្តនានាដទៃទៀតទូទាំងប្រទេសកម្ពុជាផងដែរ។

គួរបញ្ជាក់ថា មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន តាមរយៈលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយខេត្តត្បូងឃ្មុំ ដែលមានតម្លៃរហូតដល់១.៤លានដុល្លារ បំពាក់ដោយបរិក្ខារទំនើប។ ជាមួយគ្នានេះមន្ទីរពេទ្យបង្អែងស្រុកក្រូចឆ្មារ មានបំពាក់ដោយសម្ភារៈបរិក្ខាពេទ្យទំនើបៗ អគារ បន្ទប់ល្អ និងមានក្រុមគ្រូពេទ្យមានបទពិសោធន៍ខ្ពស់ បម្រើសេវាដោយយកចិត្តទុកដាក់ ផ្ដល់ភាពកក់ក្តៅ និងក្តីសង្ឃឹមជូនប្រជាពលរដ្ឋ ៕
អត្ថបទ៖ សាន វិឡែម





-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១០ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


