Connect with us

ព័ត៌មានជាតិ

កម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់

បានផុស

នៅ

ក្រសួងការបរទេសកម្ពុជា និងគណបក្សប្រជាជនកម្ពុជា បានចេញសេចក្ដីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដោយបានបញ្ជាក់ថា កម្ពុជា បាននិងកំពុងតាមដានយ៉ាងយកចិត្តទុកដាក់ ទៅលើសភាពការណ៍វិវឌ្ឍន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ ហើយស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំង​ឡាយ ដែលត្រូវបានចុះហត្ថលេខានាពេលកន្លងមក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សូមជម្រាបថា ដំណើរទស្សនកិច្ចរបស់លោក ណាន់ស៊ី ប៉េឡូស៊ី ប្រធានសភាអាមេរិក ទៅកាន់កោះតៃវ៉ាន់ កាលពីពេលថ្មីៗនេះ បានបង្កឲ្យមានភាពតានតឹងនៅច្រកសមុទ្រតៃវ៉ាន់ ដែលជាដំណើរទស្សនកិច្ចដ៏កម្រមួយ របស់ថ្នាក់ដឹកនាំជាន់ខ្ពស់អាមេរិក។

សេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសកម្ពុជា កាលពីយប់ថ្ងៃទី ៣ ខែសីហា បានសរសេរថា រាជរដ្ឋាភិបាលកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យគ្រប់ភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលត្រូវបានចុះហត្ថលេខារវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក ដូចដែលមានចែងក្នុងសេចក្ដីថ្លែងការណ៍រួមនានា នាពេលកន្លងមក រវាងភាគីទាំងពីរ។

ក្រសួងការបរទេសកម្ពុជា ក៏បានបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា ប្រកាន់ខ្ជាប់ជានិច្ចនូវ «គោលនយោបាយចិនតែមួយ» ដោយឥតងាករេ ហើយចាត់ទុកបញ្ហានានាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ​និងជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

ជាមួយគ្នានេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែងរកដំណោះស្រាយប្រកបដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងបង្កហេតុ ដើម្បីបុព្វហេតុនៃសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក។

ចំណែកគណបក្សប្រជាជនកម្ពុជា កាលពីល្ងាចថ្ងៃទី ៣ ខែសីហា ឆ្នាំ ២០២២ ក៏បានចេញសេចក្តីថ្លងការណ៍ សម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាពតានតឹងថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ នេះផងដែរ។

តាមរយៈសេចក្តីថ្លែងការណ៍ គណបក្សប្រជាជនកម្ពុជា បានអះអាងថា ខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់សភាពការណ៍វិវត្តន៍ថ្មីៗ នៅច្រកសមុទ្រតៃវ៉ាន់ និងសូមធ្វើសេចក្តីថ្លែងការណ៍ ដូចខាងក្រោម៖

១. គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សដឹកនាំប្រទេស ប្រកាន់ខ្ជាប់ជានិច្ចនូវគោលនយោបាយចិនតែមួយដោយឥតងាករេ ហើយចាត់ទុកបញ្ហាពាក់ព័ន្ធនឹង ហុងកុង តៃវ៉ាន់ ទីបេ និងស៊ីនជាំង ជាកិច្ចការផ្ទៃក្នុងរបស់ចិន ដែលជាសិទ្ធិអធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិតចិន។

២. គណបក្សប្រជាជនកម្ពុជា សូមសម្ដែងនូវការព្រួយបារម្ភចំពោះការកើនឡើងនូវភាព តានតឹងថ្មីៗនៅច្រកសមុទ្រតៃវ៉ាន់ និងស្នើសុំឲ្យភាគីពាក់ព័ន្ធគោរពចំពោះកិច្ចព្រមព្រៀងទាំងឡាយ ដែលភាគីទាំងពីរបានឯកភាពគ្នា ដូចដែលមានចែងក្នុងសេចក្តីថ្លែងការណ៍រួមកន្លងមក រវាងសាធារណរដ្ឋប្រជាមានិតចិន និងសហរដ្ឋអាមេរិក។

៣. គណបក្សប្រជាជនកម្ពុជា សូមអំពាវនាវឲ្យភាគីពាក់ព័ន្ធទាំងអស់ ស្វះស្វែងរកដំណោះស្រាយដោយសន្តិវិធី រក្សាស្ថានភាពដើម និងចៀសវាងការបង្កហេតុ ដើម្បីសន្តិភាព ស្ថិរភាព វឌ្ឍនភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៨ នាទី មុន

ឃុំខ្លួន ឃាតក​បាញ់​សម្លាញ់​ប្រពន្ធ​មាន​កូន​ក្នុង​ផ្ទៃ​៤​ខែ​ចោទ​៣​បទល្មើស

ព័ត៌មានជាតិ៣១ នាទី មុន

ឯកឧត្ដមបណ្ឌិត ហ៊ុន ម៉ាណែត ៖ វិទ្យាសាស្ត្រ និង​សាសនា ត្រូវ​ដើរ​ទន្ទឹមគ្នា​ដើម្បី​ជួយ​អភិវឌ្ឍ​សង្គម​ឲ្យ​រីក​ចម្រើន​ប្រកប​ដោយ​គុណធម៌

ព័ត៌មានជាតិ៥៣ នាទី មុន

អភិបាល​ខេត្តកំពត ស្នើ​ឱ្យ​ត​បណ្ដាញ​សេវាករ និងពង្រីកផ្គត់ផ្គង​អគ្គិសនី​ជូន​ពលរដ្ឋ​ទូទាំង​ខេត្ត​ឲ្យបាន​គ្រប់​ផ្ទះ​

ជីវិតកម្សាន្ដ៥៤ នាទី មុន

Kimberly ហោះទៅបារាំងដោយផ្ទាល់ ដើម្បីលរ៉ូបរៀបការ

សន្តិសុខសង្គម៣ ម៉ោង មុន

កម្លាំងស្នងការដ្ឋាននគរបាលខេត្តរតនគីរី ស្វែង​រក​ជនល្មើស​ឈូស​ដី​ពលរដ្ឋ​អស់​ជាង ១ហិកតា

Sokha Hotels

ព័ត៌មានពេញនិយម