ព័ត៌មានជាតិ
អាជ្ញាធរស្រុកសេសាន កំពុងស្រាវជ្រាវរកអត្តសញ្ញាណអ្នកកាប់បំផ្លាញព្រៃឈើ២កន្លែង
អាជ្ញាធរស្រុកសេសាន ដឹកនាំកម្លាំងចម្រុះរួមជាមួយកម្លាំងអធិការដ្ឋាននគរស្រុក មន្ត្រីនគរបាលប៉ុស្តិ៍ស្តៅ មន្ត្រីបរិស្ថានបានចុះស្រាវជ្រាវល្បាតរកអត្តសញ្ញាណជនខិលខូចដែលកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋពីរកន្លែង។
ទីតាំងកាប់ទន្ទ្រានដីព្រៃត្រូវបានសមត្ថកិច្ចរកឃើញកាលពីថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២២ ត្រង់ចំណុចឈឹនលឹមនិយាមការ ០៦៤២៣៩៥១៥២៣៦៩៤ ស្ថិតក្នុងភូមិញើន ឃុំស្ដៅ ស្រុកសេសាន ខេត្តស្ទឹងត្រែង។

លោក ស៊ុយ អុិនឡន អភិបាលរងស្រុកបានឲ្យដឹងថា នៅក្នុងការចុះស្រាវជ្រាវល្បាតរកអត្តសញ្ញាណជនខិលខូចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋនៅក្នុងស្រុកសេសាន កម្លាំងសមត្ថកិច្ចបានរកឃើញទីតាំងកំពុងតែធ្វើការកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋចំនួន២កន្លែង ប្រមាណជាង១០ហិកតា ដែលជាសកម្មភាពកាប់បំផ្លាញព្រៃឈើដោយខុសច្បាប់។
លោកអភិបាលរងស្រុកបានបន្តឲ្យដឹងទៀតថា លោកនឹងចាត់វិធានច្បាប់ចំពោះជនខិលខូចដែលចេះតែលបលួចកាប់ទន្ទ្រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ និងតែងតែញួសញុងប្រជាពលរដ្ឋឱ្យចូលកាប់ព្រៃដុតរានយកដីធ្វើជាកម្មសិទ្ធ មិនគោរពច្បាប់ ទោះបីមន្ត្រីជំនាញបានចុះទៅណែនាំយ៉ាងណាក៏ដោយ។

លោក រិទ្ធី សារ មន្ត្រីបរិស្ថានក៏បានបញ្ជាក់ថា ទីតាំងដែលកំពុងធ្វើសកម្មភាពកាប់ដីព្រៃនោះ ស្ថិតនៅចំណុចនិយាមការ០៦៤២៣៩៥១៥២៣៦៩៤ ដែលទីតាំងកំពុងកាប់រានដីព្រៃមួយកន្លែងចំនួនមួយហិកតា និងមួយទីតាំងទៀតចំនួនប្រមាណជិត១០ហិកតា ក្រោយពីសមត្ថកិច្ចចម្រុះចុះល្បាតជិតដល់ ជនខិលខូចបានរត់គេចខ្លួនបាត់អស់បន្សល់ទុកតែភស្តុតាងប៉ុណ្ណោះ។

លោកបន្តឲ្យដឹងទៀតថា ពេលនេះសមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវរកអត្តសញ្ញាណជនខិលខូចដែលតែងតែធ្វើសកម្មភាពកាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិដើម្បីចាត់វិធានការតាមផ្លូវច្បាប់។
សូមបញ្ជាក់ថា ទីតាំងកាប់រានដីព្រៃទាំងពីរកន្លែងខាងលើ ត្រូវបានសមត្ថកិច្ចជំនាញធ្វើរបាយការណ៍ជូនទៅថ្នាក់ខេត្តរួចរាល់ហើយរង់ចាំចេញសេចក្តីសម្រេចដើម្បីចាត់វិធានការបន្តតាមនីតិវិធី៕
អត្ថបទ៖ ងិនលីម

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


