Connect with us

ព័ត៌មានជាតិ

កម្ពុជានឹងចាប់ផ្តើមសិក្សា និងបំពាក់ឧបករណ៍ការពាររន្ទះនៅតាមខេត្តគោលដៅនៅឆ្នាំក្រោយ

បានផុស

នៅ

គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នឹងចាប់ផ្តើមសិក្សាការអនុវត្តបំពាក់ឧបករណ៍ការពាររន្ទះនៅតាមបណ្តាខេត្តគោលដៅមួយចំនួននៅឆ្នាំ២០២៣ខាងមុខដើម្បីការពារកុំឱ្យមនុស្សសត្វរងរបួសនិងស្លាប់ជាបន្តទៀត។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានមានប្រសាន៍នៅព្រឹកថ្ងៃទី៩​ ខែសីហា នេះថា បច្ចុប្បន្ននេះគណៈកម្មាធិការជាតិកំពុងរៀបចំលើកផែនការសម្រាប់អនុវត្តឆ្នាំ២០២៣ដែលនៅក្នុងផែនការនោះយើងក៏បានដាក់បញ្ចូលគម្រោងបំពាក់ឧបករណ៍ការពាររន្ទះនៅតាមបណ្តាខេត្តដែលប្រឈមខ្ពស់នឹងរន្ទះនេះផង​ដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបានបន្តថា ដូចនេះនៅឆ្នាំក្រោយនេះយើងនឹងចាប់ផ្តើមសិក្សាស្រាវជ្រាវនៅតាមបណ្តាខេត្តមួយចំនួនដែកប្រឈមដើម្បីរៀបចំផែនការធ្វើការបំពាក់ឧបករណ៍ការពាររន្ទះការពារដល់អាយុជីវិតមនុស្សសត្វដែលតែងតែរងគ្រោះដោយសាររន្ទះជាញឹកញាប់ជាងគេរួមមានខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តពោធិសាត់។

លោកបានបន្តថា «តាមពិតនៅកម្ពុជាមានរាជធានី-ខេត្តស្ទើទាំង២៥ទៅហើយដែលបានទទួលរងគ្រោះដោយសាររន្ទះបាញ់នេះតែខេត្តដែលលេចធ្លោជាងគេ គឺខេត្តទាំង៣ខាងលើដោយក្នុង១ឆ្នាំៗមានមនុស្សស្លាប់ និងរងគ្រោះដោយសារបញ្ហារន្ទះនេះច្រើនជាងគេ។ ដូចនេះហើយទើបយើងគ្រោងនឹងបំពាក់ឧបករណ៍ការពាររន្ទះមុនគេ»។

លោកទេសរដ្ឋមន្ត្រី គន់ គីម អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍ថា
គ្រោះថ្នាក់ដោយធម្មជាតិតែងតែកើតមានជារៀងរាល់ឆ្នាំនៅកម្ពុជាដោយបានបំផ្លិតបំផ្លាញទ្រព្យសម្បត្តិ អាយុជីវិត ក្នុងនោះមានទឹកជំនន់ ខ្យល់កន្ត្រាក់ រន្ទះបាញ់ រាំងស្ងួត បាក់ច្រាំងទន្លេ និងជំងឺរាតត្បាតជាដើម។

ប៉ុន្តែក្នុងចំណោមគ្រោះធម្មជាតិទាំងនោះយើងមិនបានគិតចំពោះបញ្ហារន្ទះបាញ់ដែលបង្កគ្រោះថ្នាក់ដល់អាយុជីវិតពលរដ្ឋជាច្រើនជារៀងរាល់ឆ្នាំ។

យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានឲ្យដឹងថា ក្នុងរយៈពេល ៦ខែ ឆ្នាំ ២០២២នេះ គ្រោះមហន្តរាយធម្មជាតិដោយបាតុភូតរន្ទះបាញ់ បានកើតឡើងចំនួន ៦១លើក បណ្ដាលឲ្យមនុស្សស្លាប់ចំនួន ៣២នាក់ ស្ត្រី ៨នាក់ រងរបួស ២៨នាក់ ងាប់គោក្របីចំនួន ៦៩ក្បាល និងខូខាតផ្ទះចំនួន ១១ខ្នង៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

តុលាការកំពូលរបស់អង្គការសហប្រជាជាតិបញ្ជាឱ្យអ៊ីស្រាអែលបើកលំហូរជំនួយមនុស្សធម៌ទៅតំបន់ហ្គាហ្សា បន្ទាន់

ព័ត៌មានជាតិ២ ម៉ោង មុន

ករណី​រោងចក្រ អ​.​ជី ត្រូវបាន​ដោះស្រាយ​បញ្ចប់​ដោយ​ជោគជ័យ

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកវិភាគ​សង្គម និង​សហជីព មើលឃើញថា​ដំណោះស្រាយ​ដ៏​លឿន​រហ័ស​ចំពោះ​កម្មករ​រោងចក្រ អ​.​ជី បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រដ្ឋាភិបាល​អាណត្តិ​ទី​៧

ព័ត៌មានជាតិ៤ ម៉ោង មុន

អភិបាលខេត្តកំពង់ចាម ស្នើក្រុមហ៊ុនសាងសង់ប្រព័ន្ធលូ បញ្ចៀសផលប៉ះពាល់ និងស្ថាបនាផ្លូវឡើងវិញឱ្យបានស្អាត 

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ក្រុមហ៊ុន Xiaomi លក់រថយន្តអគ្គិសនីចំនួន ៥ម៉ឺនគ្រឿងក្នុងរយៈពេលតិចជាងកន្លះម៉ោង

Sokha Hotels

ព័ត៌មានពេញនិយម