ព័ត៌មានជាតិ
ស្គាល់អត្តសញ្ញាណអ្នកស្លាប់ទាំង៨នាក់ ដ៏រន្ធត់ក្នុងគ្រោះថ្នាក់ចរាចរណ៍ នៅខេត្តបាត់ដំបង
តាមការបញ្ជាក់ពីលោក ផង់ សុភាព អធិការស្រុកថ្មគោលបានឲ្យដឹងថា សាកសពជនរងគ្រោះទាំង៨នាក់ បានស្គាល់អត្តសញ្ញាណអស់ហើយរហូតមកដល់ពេលនេះ ហើយក្រុមគ្រួសារក៏បានយកទៅស្រុកកំណើត ដើម្បីធ្វើបុណ្យតាមប្រពៃណីតាមផ្ទះរៀងៗខ្លួនផងដែរ។


លោកបន្តថា សពជនរងគ្រោះទាំង៨នាក់ បានស្លាប់ក្នុងហេតុការគ្រោះថ្នាក់ចរាចរណ៍១បានកើតឡើងកាលពីយប់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង០៩:២០នាទីលើផ្លូវជាតិលេខ៥ កំពុងស្ថាបនាត្រង់ចំណុចក្រុមទី០១ ភូមិពពាលខែ ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង ដែលហេតុការនេះ កើតឡើងរវាងរថយន្តដឹកទំនិញធុនធំនិងរថយន្តធុនស្រាល ដែលបានកំពុងធ្វើដំណើរទិសផ្ទុយគ្នាក្នុងល្បឿនលឿនរៀងខ្លួន។ ចំពោះរថយន្តដឹកទំនិញធុនធំម៉ាកហ៊ីយ៉ាន់ដាយ(HYUNDAI)ពណ៌សពាក់ស្លាកលេខភ្នំពេញ(3F.0169)បើកពីទិសខាងត្បូងទៅជើង ក្នុងល្បឿនលឿនដល់ចំណុចកើតហេតុ បានបុកជាមួយរថយន្តកាមរី(Camry)ពណ៌សពាក់ស្លាកលេខកំពង់ស្ពឺ(2A-0377)បើកទិសផ្ទុយគ្នា បណ្តាលឲ្យអ្នកបើកបរនិងអ្នករួមដំណើរក្នុងរថយន្តទាំងសងខាង បានស្លាប់នៅកន្លែងកើតហេតុចំនួន០៨នាក់ ប្រុស០៣នាក់ និងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ប្រុសដែលជនរងគ្រោះទាំងរួមមាន៖ ១. អ្នកបើកបររថយន្តហ៊ីយ៉ាន់ដាយ ឈ្មោះឡេង សុភ័ក្រ ភេទប្រុសអាយុ២៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង(ស្លាប់)។ អ្នករួមដំណើរឈ្មោះ ១. ហ៊រ ហាន ប្រុសអាយុ១៨ឆ្នាំ រស់នៅភូមិអូរពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង(របួសស្រាល)។ ២. អ្នកបើកបររថយន្តកាម៉ារី ឈ្មោះ ឆន អុល ភេទប្រុស អាយុ៥៤ឆ្នាំ រស់នៅភូមិថ្មីឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់(របួសធ្ងន់)។ ចំណែកអ្នករួមដំណើរជាមួយរថយន្តកាម៉ារីរួមមាន៖ ១. ឈ្មោះ យឿន សុខ ភេទប្រុស៣៩ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។ ២. ឈ្មោះ រស់ ពៅ ភេទស្រី អាយុ៣៨ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។ ៣. ឈ្មោះ រស់ មី ភេទស្រី អាយុ៥៧ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។ ៤. ឈ្មោះ យឿន ចាន់នី ភេទស្រី អាយុ១៤ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់ (ស្លាប់)។ ៥. ឈ្មោះ យឿន ចាន់ណា ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។ ៦. ឈ្មោះ យឿន សាន់ ភេទប្រុស អាយុ១២ឆ្នាំរស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់(ស្លាប់)។ ៧. ឈ្មោះ ឃុត គឹមសាន ភេទស្រី អាយុ៣៩ឆ្នាំ រស់នៅភូមិអន្លង់កូប ឃុំរបស់មង្គល ស្រុកមោងឫស្សី ខេត្តបាត់ដំបង(ស្លាប់)។ ៨. ឈ្មោះ យឿន វណ្ណឆាយ ភេទប្រុសអាយុ០១ឆ្នាំ រស់នៅភូមិព្រៃដំរី ឃុំបឹងខ្នារ ស្រុកបាកានខេត្តពោធិ៍សាត់(របួសស្រាល)។

ក្នុងនោះអ្នកដែលរងរបួសកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុក ចំណែករថយន្តទាំងពីរគ្រឿងខូចខាតយ៉ាងដំណំ ក៏ត្រូវបានកម្លាំងការិយាល័យចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបងយកទៅរក្សាទុក ដើម្បីចាត់ការតាមនីតិវិធីនៅពេលក្រោយ៕
អត្ថបទ ៖ សៅ សារិទ្ធ
សូមចុចអាន៖ យប់មិញ! គ្រោះថ្នាក់ចរាចរណ៍នៅខេត្តបាត់ដំបង មានមនុស្សស្លាប់ច្រើននាក់

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី