ព័ត៌មានជាតិ
សហភាពសហព័ន្ធយុវជនកម្ពុជា ចុះ MOU ជាមួយសមាគមប្រជាជនសិង្ហបុរី បន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នទាំងពីរបន្តទៀត
សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយសមាគមប្រជាជនសិង្ហបុរី (People’s Association of Singapore) ដើម្បីបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ បន្តទៀត។

ពិធីចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងនៅរសៀលថ្ងៃទី ១៥ ខែសីហា ឆ្នាំ ២០២២ នៅសណ្ឋាគា Pan Pacific Singapore ក្រោមអធិបតីភាពលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោក Lim Hock Yu អគ្គនាយកប្រតិបត្តិនៃ PA។

លោក ហ៊ុន ម៉ានី បានឲ្យដឹងថា អនុស្សារណៈនេៈ ជាអនុស្សារណៈនៃការបន្តកិច្ចសហប្រតិបត្តិការរវាងស្ថាប័នជាដៃគូទាំងពីរ ដែលកន្លងមក ស្ថាប័នទាំងពីរមានស្នាដៃលេចធ្លោក្នុងការងារសង្គម មនុស្សធម៌ និងការងារយុវជននៅក្នុងប្រទេសរៀងៗខ្លួន។

កន្លងមក ស្ថាប័ននៃប្រទេសទាំងពីរ ធ្លាប់បានធ្វើការសហការគ្នាយ៉ាងស្អិតរមួត លើការអភិវឌ្ឍយុវជន ការងារអប់រំ វប្បធម៌ និងសិល្បៈ ដែលក្នុងនោះ ស្ថាប័នទាំងពីរធ្លាប់បានធ្វើការផ្លាស់ប្តូរយុវជន និងទស្សនៈកិច្ចសិក្សាជាច្រើនលើក។ បើតាមលោក ហ៊ុន ម៉ានី អនុស្សារណៈនាពេលនេះ ក៏នឹងបើកឱកាសកាន់តែធំ សម្រាប់ស្ថាប័នទាំងពីរក្នុងការពង្រីកសក្តានុពល នៃស្ថាប័នរបស់ខ្លួន៕



-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល