ព័ត៌មានជាតិ
ពលរដ្ឋក្នុងស្រុកអូររាំងឪត្រេកអរ ហើយទទួលបានផ្លូវ៤ខ្សែពីគម្រោងអភិវឌ្ឍន៍ឃុំសង្កាត់
ត្បូងឃ្មុំ ៖ នៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២នេះ នៅសាលាស្រុកអូររាំងឪបានរៀបចំដាក់ឲ្យដេញថ្លៃជាសាធារណៈ ប្រកបដោយតម្លាភាព និងទទួលបានលទ្ធផលជោគជ័យ ដោយគណៈបញ្ជាការឯកភាពស្រុក និងនាយកផែនការទីចាត់ការ និងវិនិយោគខេត្ត គណៈកម្មការលទ្ធកម្មឃុំទាំង៤ ក្រុមហ៊ុនគម្រោងទាំងអស់បានចូលរួមប្រកួតប្រជែងពោរពេញទៅដោយក្រមសីលធម៌វិជ្ជាជីវៈអនុវត្តន៍ទៅតាមនីតិវិធីយ៉ាងល្អ ក្នុងស្មារតីនេះហើយ ពលរដ្ឋក្នុងឃុំចំនួន៤ រួមមានៈ ឃុំដំរិល ឃុំគងជ័យ ឃុំអំពិលតាពក និងឃុំចក ដែលនាពេលខាងមុខនេះ ទទួលបាននូវផ្លូវក្រាលគ្រោះក្រហម និងផ្លូវបេតុង ប្រកបដោយគុណភាពស្របតាមគោលការណ៍អភិវឌ្ឍន៍ របស់រាជរដ្ឋាភិបាល តាមរយៈអំណាចវិមជ្ឈការធ្វើឲ្យមូលដ្ឋានមានលក្ខណៈប្រសើរឡើងនោះ។

ក្នុងទិដ្ឋភាពនោះដែរ លោក នួន ប៊ុណ្ណាន អភិបាលស្រុកអូររាំងឪបានថ្លែងកោតសរសើរដល់ដំណើរការដេញថ្លៃប្រកបដោយការប្រកួតប្រជែងដោយសេរី និងមានតម្លាភាព ហើយទទួលស្គាល់ ដល់លទ្ធផលក្នុងឃុំទាំង៤ ដោយឃុំដំរិលទទួលបានផ្លូវក្រាលគ្រួសក្រហមមួយខ្សែមានប្រវែង២៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៦៤លានរៀល បានទៅក្រុមហ៊ុន សាម ស្រ៊ីន ដេញតម្លៃទាបជាងគេគឺ ជាង៤៦លានរៀល។ ឃុំគងជ័យ ទទួលបានផ្លូវបេតុងមួយខ្សែមានប្រវែង៣០០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៤៨លានរៀល បានទៅក្រុមហ៊ុន សុធី រាជ តម្លៃ៧០លានរៀល។ ឃុំអំពិលតាពកទទួលបានផ្លូវបេតុងមួយខ្សែមានប្រវែង៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៦៥លានរៀល បានទៅក្រុមហ៊ុន ធួក តៃលី តម្លៃ៨៦លានរៀល។ និងឃុំចក ទទួលបានផ្លូវបេតុងមួយខ្សែប្រវែង៣៧០ម៉ែត្រ តម្លៃប៉ាន់ស្មានជាង១៧២លានរៀល បានទៅក្រុមហ៊ុន គាំ សារួន តម្លៃជិត៧០លានរៀល។

លោកអភិបាលស្រុកបានជំរុញឲ្យក្រុមហ៊ុនដែលដេញបាន ត្រូវអនុវត្តន៍តាមកិច្ចសន្យាថ្លៃកក់ប្រាក់១០ភាគរយ ឲ្យបានទៀងទាត់តាមថ្ងៃកំណត់។ ត្រូវសាងសង់ផ្លូវគ្រួសក្រហមមួយខ្សែ និងផ្លូវបេតុងទាំង៣ខ្សែ ទៅតាមលក្ខណៈបច្ចេកទេស ដែលបន្ទាប់ពីធ្វើរួចមានការចូលរួមវាយតម្លៃពីគណៈកម្មការលទ្ធកម្ម និងប្រជាពលរដ្ឋ ដែលជាអ្នកអាស្រ័យប្រយោជន៍លើផ្លូវនូវមូលដ្ឋាននេះ៕
ដោយ ៖ សាន វិឡែម






-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


