ព័ត៌មានជាតិ
ក្រសួងសាធារណការ គ្រោងអញ្ជើញសិល្បករ និងកីឡាករល្បីៗ ឲ្យចូលរួមផ្សព្វផ្សាយច្បាប់ចរាចរណ៍
លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ក្រសួង គ្រោងអញ្ជើញសិល្បករ និងកីឡាករល្បីៗ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ឲ្យចូលរួមជួយផ្សព្វផ្សាយច្បាប់ចរាចរណ៍តាមកម្មវិធីផ្សេងៗ និងតាមបណ្តាញសង្គមដល់ប្រជាពលរដ្ឋបានយល់ដឹង ដើម្បីកាត់បន្ថយអត្រាស្លាប់ និងរបួសដោយសារគ្រោះថ្នាក់ចរាចរណ៍នេះ។

នៅក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆមាសទី ១ និងលើកទិសដៅការងារឆមាសទី ២ ឆ្នាំ ២០២២ កាលពីថ្ងៃទី ១៨ ខែសីហា លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្តថា «ដើម្បីកាត់បន្ថយ គ្រោះថ្នាក់ចរាចរណ៍ឲ្យបាន ៥០ភាគរយ តាមការសម្រេចរបស់អង្គការសហប្រជាជាតិ ក្រសួងមានគម្រោងអញ្ជើញសិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីល្បីៗ ដើម្បីជួយផ្សព្វផ្សាយក្នុងបណ្ដាញសង្គមរបស់គាត់ ពន្យល់ប្រជាពលរដ្ឋអំពីច្បាប់ចរាចរណ៍ផ្លូវគោក ដោយសារពួគាត់ជាមនុស្សមានប្រជាប្រិយ ប្រជាពលរដ្ឋស្គាល់ច្រើន។ អ៊ីចឹងពេលគាត់និយាយទៅប្រជាពលរដ្ឋស្តាប់»។
លោកទេសរដ្ឋមន្ត្រី បានបន្តទៀតថា ផ្ទុយពីក្រសួងពេលផ្សព្វផ្សាយទៅ ប្រជាពលរដ្ឋមិនសូវជាចាប់អារម្មណ៍ស្តាប់ទេ។ តែបើសិល្បករ-សិល្បការិនី កីឡាករ-កីឡាការិនីល្បីៗ និយាយនៅពេលចូលរួមកម្មវិធីផ្សេងៗ ឬតាមបណ្តាញសង្គមវិញពួកគាត់ស្តាប់ច្រើនជាង។ លោកបានបន្ថែមថា នេះជាមធ្យោបាយមួយ ក្នុងការរួមចំណែកកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសកម្ពុជា ឲ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ខណៈបច្ចុប្បន្នអត្រាគ្រោះថ្នាក់ចរាចរណ៍នៅមានកម្រិតខ្ពស់នៅឡើយ។
លោកទេសរដ្ឋមន្ត្រី បន្ថែមទៀតថា ក្រៅពីនេះ ក្រសួងគ្រោងនឹងស្វែងរកថវិកាពីដៃគូនានា ដើម្បីទិញស្ទីកឃ័រឲ្យបាន ១លានស្លឹកបន្ថែមទៀត ដើម្បីចុះទៅតាមភូមិបិទនៅតាមផ្ទះប្រជាពលរដ្ឋតាមជនបទដែលមានកង់ និងគោយន្ត ដើម្បីការពារឲ្យមានចំណាំងផ្លាតនៅពេលយប់។ លើសពីនេះទៀត លោកទេសរដ្ឋមន្ត្រី ក៏មានគម្រោងទិញមួកសុវត្តិភាពបន្ថែមផងដែរ សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋ ហើយពេលចែកជួនពួកគាត់ ក្រុមការងារក៏អាចបញ្ជ្រាបចំណេះដឹង ពីច្បាប់គ្រោះថ្នាក់ចរាចរណ៍ជូនពូកគាត់ផងដែរ។
សូមជម្រាបថា គ្រោះថ្នាក់ចរាចរណ៍ក្នុងឆមាសទី ១ ឆ្នាំ ២០២២ បានថយចុះ ៥៦២លើក ស្មើចំនួន ២៦% (១៦០៩/ ២១៧១លើក) អ្នកស្លាប់បានថយចុះ ៩១នាក់ ស្មើ ៩% (៩៤២/១០៣៣នាក់) និងអ្នករបួសថយចុះ ៩៩២នាក់ ស្មើនឹង ៣១% (២២៣៥/ ៣២២៧នាក់) ធៀបនឹងគ្រោះថ្នាក់ចរាចរណ៍ក្នុងរយៈពេលដូចគ្នា ឆ្នាំ ២០១៩ ជាអំឡុងពេលដែលមិនទាន់មានជំងឺកូវីដ-១៩៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


