ព័ត៌មានជាតិ
អភិបាលខេត្តកណ្ដាល ចុះពិនិត្យស្រាវជ្រាវករណីកើតឡើងនៅស្រុកកោះធំ កាលពីថ្ងៃម្សិលមិញ
លោក គង់ សោភ័ណ្ឌ អភិបាល នៃគណៈខេត្តកណ្តាល នៅព្រឹកថ្ងៃទី ១៩ ខែសីហា ឆ្នាំ២០២២នេះ បានដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះពិនិត្យស្រាវជ្រាវ បញ្ហាវិវាទការងាររវាងកម្មករជាជនបរទេស និងអ្នកគ្រប់គ្រងក្រុមហ៊ុន តៃភីងយ៉ាងហ្វាងឌីចាន់វូចាន់វូយីគ័នលី ឯ.ក ស្ថិតក្នុងអគារ Pacific Real Esstate (Property) Managment Co,Ltd ក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ខេត្ដកណ្ដាល។

កាលពីរសៀលថ្ងៃទី ១៨ ខែសីហា ឆ្នាំ ២០២២ មានករណីវិវាទការងាររវាងកម្មករ និងអ្នកគ្រប់គ្រងក្រុមហ៊ុន ដែលនាំឲ្យកម្មករជាជនជាតិបរទេសចំនួន ៤៥នាក់ បានសំរុករត់ចេញពីទីតាំងក្រុមហ៊ុន និងមានការប្រើអំពើហិង្សាមកលើសន្តិសុខឯកជនយាមកាមក្រុមហ៊ុន។

លទ្ធផលបឋមនៃការស្រាវជ្រាវ នេះជាករណីវិវាទការងាររវាងបុគ្គលិក នឹងអ្នកគ្រប់គ្រង ដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលិកចំនួន ៤៥នាក់ ដែលបានគេចវេសក្នុងអនុវត្តកាតាព្វកិច្ចសងប្រាក់ក្រុមហ៊ុន ហើយបាននាំគ្នារត់ចេញពីក្រុមហ៊ុន។ បុគ្គលិកនៅក្នុងក្រុមហ៊ុននេះ មានបុគ្គលិកប្រមាណជាង ៧០០ នាក់។

បន្ទាប់ពីករណីនេះកើតឡើងភ្លាម គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ស្រុក តំណាងអយ្យការអមសាលាដំបូងខេត្ត បានសហការចូលរួមពិនិត្យ ស្រាវជ្រាវ ជាមួយកម្លាំងនៃអគ្គស្នងការនគរបាលជាតិ និងកម្លាំងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ និងកំពុងបន្តនីតិវិធីស្រាវជ្រាវ។

វិធានការដោះស្រាយនៅចំពោះមុខ ក្នុងនាមប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត លោក គង់ សោភ័ណ្ឌ បានស្នើឲ្យគ្រប់ភាគីវិវាទចូលរួមសហការ និងអនុវត្តការងារ ឲ្យបានត្រឹមត្រូវតាមច្បាប់ ជាធរមាន ស្របតាមច្បាប់នៃព្រះរាជា ណាចក្រកម្ពុជា។

ជាមួយគ្នានេះ លោកអភិបាលខេត្ត ក៏បានណែនាំឲ្យបន្តការសិក្សាស្រាវជ្រាវ លើករណីការជួញដូរផ្សេងៗ (ការងារសិទ្ធិមនុស្ស) និងការអនុវត្តច្បាប់របស់ក្រុមហ៊ុន និងបន្តការពិនិត្យ ស្រាវជ្រាវ លើករណីដែលមានការបង្ករបួសស្នាម និងហេតុការណ៍ផ្សេងៗ ដែលបង្កដល់សណ្ដាប់ធ្នាប់សាធារណៈ និងអសន្តិសុខសង្គម៕
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


