ព័ត៌មានជាតិ
ក្រសួងអប់រំ៖ ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម មិនមែនសម្រាប់សិស្សទូទៅ គឺសម្រាប់សិស្សអាហារូបករណ៍ និងអ្នកឯកទេស
លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាបានថ្លែង ក្នុងសន្និសីទសារព័ត៌មានកាលពេលល្ងាចថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២២ ថា ការបង្កើតដេប៉ាតឺម៉ង់ភាសាវៀតណាម ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញនេះ នឹងជួយបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតអារូបករណ៍ខ្មែររយៈពេលមួយឆ្នាំពេញមុននឹងចេញទៅវៀតណាម។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងថា ការបង្កើតដេប៉ាតឺម៉ង់វៀតណាមនេះ នឹងជួយបណ្តុះបណ្តាលភាសាវៀតណាមដល់និស្សិតដែលទទួលបានអាហារូបករណ៍ទៅវៀតណាម ឱ្យរៀនភាសាវៀតណាមមួយឆ្នាំពេញនៅកម្ពុជា មុននឹងបន្តដំណើរទៅសិក្សានៅទីនោះ។ កន្លងមក ពួកគេមានឱកាសរៀនភាសាវៀតណាមត្រឹមតែ៣ខែដំបូងប៉ុណ្ណោះ រួចទៅចូលរៀនជាមួយសិស្សវៀតណាមដែលកត្តានេះ បានផ្តល់ផលពិបាក ខណៈនិស្សិតកម្ពុជាដែលទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិតនាពេលកន្លងទៅ មានជាង១០០នាក់ ក្នុងមួយឆ្នាំៗ។
ការបណ្តុះបណ្តាលភាសាវៀតណាមនេះ មិនមែនសម្រាប់បណ្តុះបណ្តាលដល់សិស្សទូទៅឡើយ គឺក្រសួងផ្តោតការបណ្តុះបណ្តាលភាសាវៀតណាមដល់អ្នកឯកទេសដែលត្រូវទៅធ្វើការនៅទីនោះ ក៏ដូចជាអ្នកការទូត អ្នកធ្វើការឯកជន ដែលត្រូវការប្រើប្រាស់ភាសាវៀតណាម។ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន។

បើតាមលោកបណ្ឌិត ហង់ជូន ណារ៉ុន ការបង្កើតភាសាវៀតណាម ដើម្បីបណ្តុះបណ្តាលលើមុខជំនាញទាំងនេះ នឹងជួយបង្កើនការងារដល់ប្រជាជនកម្ពុជាដែលរស់នៅជាប់ព្រំដែនវៀតណាមតាមរយៈវិស័យទេសចរណ៍ ការអភិវឌ្ឍនៅទីនោះ ហើយក៏មានការដាក់វិនិយោគទុនរបស់វៀតណាមមកកាន់កម្ពុជាកាន់តែច្រើនបន្ថែមទៀត ស្របពេលដែលវៀតណាម ជាដៃគូនាំចេញនាំចូលពាណិជ្ជកម្មធំជាងគេរបស់កម្ពុជាក្នុងទឹកប្រាក់ជាង ៥,០០០លានដុល្លារ ជាពិសេស ក្នុងបរិបទកូវីដ-១៩ ក៏មានការកើនឡើងបន្ថែមទៀត។
មិនត្រឹមតែប៉ុណ្ណោះ រដ្ឋមន្ត្រីក្រសួងអប់រំរូបនេះ ក៏បានក្រើនរំឭកថា ក្នុងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ក៏កំពុងមានថ្នាក់បណ្តុះបណ្តាលថ្នាក់បរិញ្ញាបត្រ និងថ្នាក់បណ្ឌិត ផ្នែកភាសាអង់គ្លេស បារាំង ជប៉ុន ចិន កូរ៉េ និងថៃផងដែរ។ យ៉ាងណាមិញ ក្រសួង ក៏នឹងមានគម្រោងបង្កើតដេប៉ាតឺម៉ង់ភាសាដទៃទៀតក្រៅពីភាសាវៀតណាម ក្នុងបណ្តាលប្រទេសជាសមាជិកអាស៊ាននាពេលអនាគត ដើម្បីងាយស្រួលក្នុងការទំនាក់ទំនងការងាររវាងគ្នានឹងគ្នា៕
ដោយ៖ អុន ស្រីមាន
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៦ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
កីឡា១០ ម៉ោង agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


