ព័ត៌មានជាតិ
ច្បាប់ទេសចរណ៍បញ្ជាក់ថា អាជីវកម្មគ្មានអាជ្ញាប័ណ្ណអាចរងពិន័យដល់ ២០ លានរៀល
កាលពីឆ្នាំ ២០០៩ រដ្ឋាភិបាលបានដាក់ចេញឲ្យប្រើប្រាស់ច្បាប់ស្តីពីទេសចរណ៍ សម្រាប់គ្រប់គ្រងមណ្ឌលកម្សាន្តទេសចរណ៍ទូទាំងប្រទេស។
ក្នុងច្បាប់ក៏បានចែងពីការផាកពិន័យលើអាជីវកម្មដែលចាត់ចូលក្នុងប្រភេទអាជីវកម្មទេសចរណ៍ បើបើកដំណើរការគ្មានអាជ្ញាបណ្ណត្រឹមត្រូវ។

លោក ឆាយ មុន្នីសិលា មន្ត្រីមន្ទីរទេសចរណ៍រាជធានីភ្នំពេញ ខណៈចូលរួមកម្មវិធីផ្សព្វផ្សាយច្បាប់ស្តីពីទេសចរណ៍ និងយន្តការផ្តល់អាជ្ញាប័ណ្ណទេសចរណ៍ដល់ម្ចាស់សេវាទេសចរណ៍ក្នុងខណ្ឌច្បារអំពៅកាលពីសប្ដាហ៍មុនបានឲ្យដឹងថា ច្បាប់ទេសចរណ៍បង្កើតឡើងក្នុងគោលដៅកំណត់វិធាននិងយន្តការគ្រប់គ្រងវិស័យទេសចរណ៍ ដើម្បីរួមចំណែកការពារថែរក្សាធនធានធម្មជាតិ វប្បធម៌ ទំនៀមទម្លាប់ប្រពៃណីជាតិ ធានាលើកកម្ពស់និងផ្តល់ផលប្រយោជន៍ដល់សេវាករក្នុងវិស័យទេសចរណ៍។
លោកបន្តថា បើយោងតាមច្បាប់ស្តីពីទេសចរណ៍ដែលដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ ២០០៩ គ្មានបុគ្គលណាអាចធ្វើអាជីវកម្មទេសចរណ៍បានទេ បើសិនមិនបានទទួលអាជ្ញាបណ្ណទេសចរណ៍ពីក្រសួងទេសចរណ៍ ឬរដ្ឋបាលថ្នាក់ក្រោមជាតិ។ ច្បាប់ស្តីពីទេសចរណ៍តាមមាត្រា ៦៥ បានបញ្ជាក់ថា បុគ្គលដែលប្រកបអាជីវកម្មទេសចរណ៍គ្មានអាជ្ញាប័ណ្ណទេសចរណ៍ ត្រូវទទួលរងការផាកពិន័យពី ២.០០០.០០០ (ពីរលាន) រៀល ដល់ ២០.០០០.០០០ (ម្ភៃលាន) រៀល។

បើតាមលោក ឆាយ មុន្នីសិលា ក្រសួងទេសចរណ៍កំពុងពង្រឹងការគ្រប់គ្រងអាជ្ញាបណ្ណទេសចរណ៍ចាប់ពីឆ្នាំ២០១៨ គ្មានទៀតទេអាជីវកម្មគ្មានអាជ្ញាបណ្ណទេសចរណ៍នៅបន្តដំណើរការ។ ប៉ុន្តែដោយសារវិបត្តិកូវីដអូសបន្លាយ ទើបមានការយោគយល់ខ្លះ តែក្រសួងនឹងបន្តពង្រឹងជំរុញឲ្យអាជីវកម្មទេសចរណ៍ ត្រូវចុះបញ្ជីដើម្បីទទួលអាជ្ញាបណ្ណដំណើរការសេវាទេសចរណ៍។
កញ្ញា នី សៀវហ៊ុន ប្រធានការិយាល័យទីក្រុងស្អាត ទទួលបន្ទុកលើវិស័យទេសចរណ៍នៅអង្គភាពច្រកចេញចូលតែមួយសាលារាជធានីភ្នំពេញបានឲ្យដឹងថា រដ្ឋាភិបាលបានដាក់ឲ្យដំណើរការសេវារដ្ឋបាល ដោយសម្រេចបង្កើតការិយាល័យច្រកចេញចូលតែមួយថ្នាក់ស្រុកខណ្ឌ និងរាជធានីខេត្ត។
ច្រកចេញចូលតែមួយប្រមូលផ្តុំសេវារដ្ឋបាលនានានៅកន្លែងតែមួយ គ្មាននីតិវិធីស្មុគស្មាញ បង្កលក្ខណៈងាយស្រួល ឆ្លើយតបការស្នើសុំសេវានានារបស់ប្រជាពលរដ្ឋ។
មន្រ្តីច្រកចេញចូលនៅសាលារាជធានីភ្នំពេញបានបញ្ជាក់ថា ប្រជាពលរដ្ឋអាចមករកសេវានៅច្រកចេញតែមួយនៅថ្នាក់ស្រុកខណ្ឌ ឬរាជធានីខេត្តទៅតាមទំហំអាជីវកម្ម ដើម្បីស្នើសុំអាជ្ញាបណ្ណអាជីវកម្មលើវិស័យទេសចរណ៍។
កញ្ញាបន្តថា រយៈពេលដំណើរការនៃនីតិវិធីផ្តល់លិខិតអនុញ្ញាតគឺរយៈពេល ២៨ ថ្ងៃ ដោយក្រុមការងារនឹងពិនិត្យឯកសារ និងចុះត្រួតពិនិត្យបច្ចេកទេសលើទីតាំងជាក់ស្តែង មុនចេញលទ្ធផលសម្រេច ឬផ្តល់លិខិតអនុញ្ញាតិ។
បើយោងតាមច្បាប់ស្តីពីទេសចរណ៍ បានកំណត់អាជីវកម្ម ៩ ប្រភេទជាប្រភេទអាជីវកម្មទេសចរណ៍ស្របតាមប្រកាសរួមរវាងក្រសួងទេសចរណ៍ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ អាជីវកម្មទេសចរណ៍ទាំង ៩ រួមមាន ទីភ្នាក់ងារទេសចរណ៍ សណ្ឋាគារ និងសេវាស្នាក់នៅ ស្ប៉ានិងម៉ាស្សាសុខភាព សេវាកម្មកម្សាន្តទេសចរណ៍ មគ្គុទ្ទេសក៍ទេសចរណ៍ កីឡាទេសចរណ៍ ភោជនីយដ្ឋាននិងអាហារដ្ឋានទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ និងរមណីយដ្ឋានទេសចរណ៍៕
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


