ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ខ្ញុំឲ្យប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើបញ្ហាក្របខ័ណ្ឌ អត់ឲ្យរើសតែផ្ដេសផ្ដាសទេ
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានអះអាងថា សម្ដេច តែងតែណែនាំជាញឹកញ៉ាប់ចំពោះការជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌ ដោយមិនត្រូវរើសផ្ដេសផ្ដាសនោះឡើយ។ ម្យ៉ាងវិញទៀត អ្នកដែលចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវមានការប្រឡងចូលឲ្យច្បាស់លាស់។

នៅក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតជ័យលាភីរបស់សាកលវិទ្យាល័យអាស៊ី-អឺរ៉ុប ប្រមាណ ៣,០៧៥នាក់ នៅព្រឹកថ្ងៃទី ២៣ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងអំពីវិបត្តិសេដ្ឋកិច្ច ដែលកើតឡើងនៅប្រទេសស្រីលង្កា ដោយសម្ដេចទទួលព័ត៌មានថា ប្រទេសមួយនេះ មានបុគ្គលិកទទួលប្រាក់បៀវត្សរហូត ១លាន ៥សែននាក់។ ប្រសិនជាដូច្នេះមែន ប្រទេសស្រីលង្កា រកប្រាក់គ្រាន់តែសម្រាប់បើកប្រាក់ខែជូនមន្ត្រីរដ្ឋការ មិនគ្រប់គ្រាន់ផង។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ខ្ញុំមិនដឹងថា រឿងហ្នឹងពិត ឬមិនពិត ខ្ញុំនឹងផ្ដល់ឲ្យគេស្រាវជ្រាវបន្តិចមើល បើយ៉ាងដូច្នេះមែន គឺងាប់ហើយ ស្រុកយើងអត់ហ៊ានផងប៉ុណ្ណឹងទេៗ ស្រីលង្កា ប្រជាជនក៏មិនច្រើនពេកនោះដែរ បើសិនជាស្រីលង្កាមានមន្ត្រីធ្វើការស៊ីប្រាក់ខែ រហូតដល់ ១លាន ៥សែន គឺវិបត្តិផ្ដើមចេញពីអាកន្លែងហ្នឹងតែម្ដង»។

ដោយឡែកសម្រាប់កម្ពុជាវិញ សម្ដេចតេជោ ហ៊ុន សែន បានអះអាងថា សម្ដេច បានណែនាំឲ្យមានការប្រុងប្រយ័ត្នខ្លាំងណាស់ នៅក្នុងការជ្រើសរើសមន្ត្រីរាជការចូលក្របខ័ណ្ឌ ដោយមិនត្រូវរើសផ្ដេសផ្ដាសនោះទេ។ បើតាមសម្ដេចតេជោ ហ៊ុន សែន អ្នកដែលចង់ចូលក្របខ័ណ្ឌរដ្ឋ ត្រូវមានការប្រឡងចូលឲ្យច្បាស់លាស់ ហើយត្រូវជ្រើសរើសអ្នកដែលមានសមត្ថភាព។

ប្រមុខរាជរដ្ឋាភិបាល បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំករុណា ខ្ញុំឲ្យប្រុងប្រយ័ត្នខ្លាំងណាស់ ទៅលើបញ្ហាក្របខ័ណ្ឌ អត់ឲ្យរើសតែផ្ដេសផ្ដាសទេ កន្លងទៅជួនកាលតម្រឹមថា អ្នកឯងចូលនិវត្តន៍ ១០នាក់ ឲ្យរើសវិញ ១០នាក់ ប៉ុន្តែស្ថាប័នខ្លះចូលនិវត្តន៍ ១០នាក់ ឲ្យរើសតែ ៥នាក់ ឬ ៣នាក់ប៉ុណ្ណោះ ដើម្បីសម្រួលបន្ទុកចំណាយបុគ្គលិកៗ ចឹងទេមិនមែនអ្នកណា ក៏ចេះតែខិតខំដើម្បីសម្រុកចូលទៅយកក្របខ័ណ្ឌរដ្ឋ អត់ទេ ត្រូវប្រឡងឲ្យបានច្បាស់លាស់ ហើយតម្រូវសម្រិតសម្រាំងយកអ្នកពូកែៗ ហើយមិនអាចចេះច្បោលៗ ហើយទទួលយកក្របខ័ណ្ឌ»៕
អត្ថបទ៖ ឃួន សុភ័ក្រ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


