Connect with us

ព័ត៌មានជាតិ

ក្រសួងពន្យាពេល​រៀនរបស់សិស្ស​មួយខែទៀត​ដើម្បីបំពេញភាពខ្វះចន្លោះ​នៅឆមាសទី១ ដោយសារ​កូវីដ១៩

បានផុស

នៅ

ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសពន្យាពេលដំណើរការសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានចំណេះទូទៅសាធារណៈ និងមតេយ្យសិក្សា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ទៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២វិញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងអប់រំ លើកឡើងថា ដំណើរការរៀន និងបង្រៀននៅឆមាសទី១ ឆ្នាំ ២០២១-២០២២ មានដំណើរការមិនសូវរលូន ពោលគឺសិស្សរៀនបានតែពាក់កណ្ដាលពេលតែប៉ុណ្ណោះចាប់ពីខែកុម្ភៈ ដល់ដំណាច់ខែមេសា ដោយសារការរីករាលដាលជំងឺកូវីដ១៩ អូមីក្រុង។

ដើម្បីធានាឱ្យការសិក្សារបស់សិស្សប្រកបដោយគុណភាព បំពេញគម្លាតសមត្ថភាពដែលបាត់បង់ដោយសារសាលារៀនផ្អាកដំណើរការក្រសួងអប់រំ ពន្យាពេលដំណើរការសិក្សា ២០២១-២០២២ នៅតាមគ្រឹះស្ថានចំណេះទូទៅសាធារណៈ និងមតេយ្យសិក្សា ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ៣១ ខែតុលា ទៅថ្ងៃទី ៣០ ខែវិច្ឆិកា ២០២២វិញ។ ចំពោះវិសមកាលត្រូវលើកឡើងទៅថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែធ្នូឆ្នាំ ២០២២៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម