ព័ត៌មានជាតិ
រូបសំណាក់ចំនួន ៥ អង្គ ដែលពលរដ្ឋជីករកឃើញត្រូវបានប្រគល់ឱ្យមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ
រូបសំណាកចំនួន ៥ ព្រះអង្គដែលប្រជាពលរដ្ឋរស់នៅភូមិគោកវត្ត ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ដែលម្ចាស់ផ្ទះឈ្មោះ សាបឿន រ៉ាន់ ជីកដីធ្វើបន្ទប់ទឹកហើយប្រទះឃើញកាលពីពេលថ្មីៗនេះ នៅថ្ងៃទី ២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៧៖៣០ នាទីព្រឹកលោកឧត្តមសេនីយ៍ត្រី នួន អេត ប្រធានផែនការងារនគរបាលសណ្តាប់ធ្នាប់តំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនៃស្នងការដ្ឋានខេត្តឧត្តរមានជ័យបានធ្វើពិធីប្រគល់ និងទទួលរូបសំណាក (ឈ្មោះ ត្រៃពុទ្ធសាសនា) ចំនួន ៥ អង្គ ដែលទទួលបានមកពីអធិការរដ្ឋាននគរបាលស្រុកចុងកាល់ប្រគល់ទៅខាងមន្ទីរវប្បធម៌និង វិចិត្រសិល្បៈខេត្តឧត្តមានជ័យដឹកនាំដោយលោក ហុង យឿន ប្រធានមន្ទីរវប្បធម៌និង វិចិត្រសិល្បៈ ខេត្តឧត្តមានជ័យដើម្បីយកទៅរក្សាទុកក្នុងសារមន្ទីរខេត្តឧត្តរមានជ័យ ជាសម្បត្តិបេតិកភណ្ឌជាតិ។

លោក ហុង យឿន ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តឧត្តរមានជ័យបានបញ្ជាក់ប្រាប់ឲ្យដឹងនៅថ្ងៃទី ២២ ខែសីហាឆ្នាំ២០២២នេះថា រូបសំណាកទាំង៥ព្រះអង្គដែលពលរដ្ឋជីករកឃើញនៅស្រុកចុងកាលនោះត្រូវបានខាងកម្លាំងជំនាញផ្នែកការពារបេតិកភណ្ឌនៃស្នងការនគរបាលខេត្តបានធ្វើលិខិតប្រគល់មកឲ្យខាងមន្ទីរជាអ្នកទទួលយកគ្រប់ហើយ។

លោកប្រធានមន្ទីរដដែលបានបន្តថា បើតាមការពិនិត្យជាក់ស្តែងរបស់ជំនាញមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ ចំពោះរូបសំណាកដែលពលរដ្ឋរកឃើញទាំង៥អង្គនោះគឺធ្វើឡើងអំពីស្ព័នធម្មតាហើយនៅល្ងាចថ្ងៃទី ២៣ ខែសីហាឆ្នាំ២០២២ក្នុងនាមមន្ទីរលោកបានចាត់ឲ្យមន្ត្រីរបស់លោកនាំយកនូវថវិការពីខាងលោកស្នងការដែលបានជួយឧបត្ថម្ភបូករួមថវិការបស់មន្ទីរបន្ថែមនិងមានទាំងអង្ករយកទៅជូនទៅដល់ប្រជាពលរដ្ធរស់នៅស្រុកចុងកាល់ដែលជាម្ចាស់ផ្ទះដែលបានរកឃើញរូបសំណាកព្រះអង្គនៅក្នុងលំនៅឋាន និងបានផ្តល់ប័ណ្ណសរសើរដើម្បីជាការលើកទឹកចិត្តដល់រូបគាត់ផងដែរ៕


អត្ថបទ៖ ចាន់ ធី
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៥ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៦ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាប ជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន៖ រុស្ស៊ីតែម្នាក់ឯង ត្រូវប្រយុទ្ធជាមួយ លោកខាងលិចទាំងមូល ក្នុងសង្គ្រាមនៅ អ៊ុយក្រែន


