ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តល់អនុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា
លោកជំទាវ ម៉ែន សំអន ប្រធានសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ បានផ្ដល់អនុសាសន៍ ៦ចំណុច ដល់គណៈចលនាស្ត្រី និងសមាគមនារីកម្ពុជា ដើម្បីវឌ្ឍនភាពការងារក្នុងឆ្នាំ ២០២២ឲ្យកាន់តែប្រសើរឡើងថែមទៀត។

លោកជំទាវ ម៉ែន សំអន ផ្ដល់អនុសាសន៍បែបនេះ ខណៈអញ្ជើញបានដឹកនាំកិច្ចប្រជុំវឌ្ឍនៈភាពការងារ ដែលបានអនុវត្តរយៈពេល ៦ខែកន្លងមក និងលើកទិសដៅអនុវបន្ត រួមជាមួយនឹងការពិភាក្សាអំពីផែនការឆ្ពោះទៅកាន់ការបោះឆ្នោត ឆ្នាំ ២០២៣ នៅវិមាន៧មករា នាព្រឹកថ្ងៃទី ២៤ ខែសីហា ឆ្នាំ២០២២នេះ។

លោកជំទាវ ក៏បាននាំយកការផ្តាំផ្ញើសាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់អង្គពិធីទាំងមូលនូវក្តីនឹករលឹក និងការគិតគូរអំពីសុខទុក្ខប្រជាពលរដ្ឋ នៅទូទាំងប្រទេស។

ដើម្បីវឌ្ឍនភាពការបន្តទៀតលោកជំទាវ ម៉ែន សំអន បានផ្តល់អនុសាសន៍ចំនួន ៦ចំណុច មានដូចខាងក្រោម៖
១- បំផុសចលនា អប់រំ ផ្សព្វផ្សាយឲ្យបានទូលំទូលាយជាប្រចាំ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ ជាពិសេស គោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាព។ ក្នុងនោះ ត្រូវផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ ឲ្យបានឆាប់រហ័យប្រកបដោយប្រសិទ្ធិភាព និងតាមខ្លឹមសារ សេចក្តីសម្រេចនានារបស់រាជរដ្ឋាភិបាល។
២- ចូលរួមផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវខ្លឹមសារសន្និបាតលើកទី ៤៣ អាណត្តិទី ៥ កាលពីថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ ២០២១។
៣- ចូលរួមអនុវត្តឲ្យបានជោគជ័យ នូវផែនការសកម្មភាពសម្រាប់រយៈពេល ៤ឆ្នាំ (២០២០-២០២៣) របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ ដើម្បីតម្រង់ទិសទៅដណ្តើមជោគជ័យក្នុងការបោះឆ្នោត ២០២២-២០២៣។
៤- ពង្រឹងនិងថែរក្សានូវស្មារតីសាមគ្គីភាព ឯកភាពគ្នាខាងទស្សនៈ គោលជំហរនយោបាយសតិអារម្មណ៍ ចាត់តាំងឲ្យកាន់តែរឹងមាំ។
៥- ដើម្បីបន្តចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ សូមលោក-លោកស្រីទាំងអស់ បន្តផ្សព្វផ្សាយវិធានការណ៍របស់ក្រសួងសុខាភិបាល និងអនុសាសន៍ ណែនាំរបស់សម្តេចតេជោ ៣កុំ ៣ការពារ ឲ្យបានខ្ជាប់ខ្ជួន។ ខណៈដែលមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី អូមីក្រុង ត្រូវបានរកឃើញជាបន្តបន្ទាប់។
៦- ជំរុញឲ្យប្រជាពលរដ្ឋក្នុងមូលដ្ឋាននីមួយៗ បានទទួលការចាក់វ៉ាក់សាំងទាំងដូសទី ១ និង ដូសជំរុញតបតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា៕
អត្ថបទ៖ វិមាន
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


