ព័ត៌មានជាតិ
សមាគមនារីកម្ពុជា និងមូលនិធិសប្បុរសធម៌វ័នរ៉ូដ ចែកសម្ភារៈសិក្សាជូនសិស្សជាង ៣០០ នាក់ នៅសាលាបឋមសិក្សាភូមិថ្មី
នាថ្ងៃទី ៨ ខែសីហា ឆ្នាំ ២០២៤ នេះ សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន និងមូលនិធិសប្បុរសធម៌វ័នរ៉ូដ បានរួមគ្នាធ្វើសកម្មភាពមនុស្សធម៌ក្នុងខេត្តក្រចេះ ដោយចែកសម្ភារៈសិក្សាជូនដល់សិស្សានុសិស្សជាង ៣០០ នាក់ នៅសាលាបឋមសិក្សាភូមិថ្មី ស្ថិតក្នុងភូមិថ្មី ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង ខេត្តក្រចេះ។

នេះជាសកម្មភាពមនុស្សធម៌ផ្តល់ស្នាមញញឹមដល់កុមារ ជាពិសេសកុមារមកពីគ្រួសារដែលមានជីវភាពខ្វះខាត ដើម្បីពួកគេមានសម្ភារៈប្រើប្រាស់សម្រាប់គាំទ្រដល់ការសិក្សារៀនសូត្រ។
ពិធីចែកអំណោយជាសម្ភារៈសិក្សាដល់សិស្សានុសិស្សនេះ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា ប្រធានកិត្តិយសសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមជាមួយសមាជិកកិត្តិយស និងសមាជិកាសមាគមដែលជាថ្នាក់ដឹកនាំ និងភរិយាថ្នាក់ដឹកនាំក្រសួង រួមនឹងមន្ត្រីរាជការ នៃក្រសួងព័ត៌មាន ដោយមានវត្តមានចូលរួមពីអគ្គនាយកក្រុមហ៊ុនរថយន្ត Great Wall Motor (GWM) និងអង្គការមូលនិធិសប្បុរសធម៌ វ័នរ៉ូដ និងក្រុមការងារ។

នាឱកាសនោះ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្ត្រា បានថ្លែងការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល។
លោកស្រី បានជូនពរ កុមារា កុមារី ទាំងអស់ ទទួលបាននូវសុខភាពល្អ ប្រាជ្ញាវាងវៃ ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ និងបានលើកឡើងថា ស្នាមញញឹមរបស់ កុមារា កុមារី ជាស្នាមញញឹមរបស់ មាតា បិតា និងថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់។

ជាមួយនេះ លោកស្រី ក៏បានថ្លែងអំណរគុណដល់មូលនិធិសប្បុរសធម៌ វ័នរ៉ូដ ដែលចូលរួមគាំទ្របេសកកម្មមនុស្សធម៌របស់សមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងផ្តល់ស្នាមញញឹមដល់កុមារកម្ពុជា៕





-
កីឡា៣ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៣ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


