ព័ត៌មានជាតិ
រដ្ឋបាលក្រុងប៉ោយប៉ែត ទុកពេល៩ថ្ងៃឱ្យអាជីវកររុះរើ អាជីវកម្មតាំងលក់លើចំណីផ្លូវ នៅផ្សារត្រី
ប៉ោយប៉ែត៖ រដ្ឋបាលក្រុងប៉ោយប៉ែត បានទុកឱសានវាទរយៈពេល០៩ថ្ងៃ ឱ្យឱ្យអាជីវករ ដែលរុះរើការតាំងលក់លើ ចំណីផ្លូវ និងការតសំយ៉ាបលយចូលមកផ្លូវ នៅចំណុចជុំវិញផ្សារត្រីដែលស្ថិតនៅក្នុងសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ។

ការប្រកាសទុកឱសានវាទខាងលើធ្វើឡើង កាលពីថ្ងៃទី២៦សីហា២០២២ ក្នុងពេលដែលលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ដឹកនាំក្រុមការងារ កងកម្លាំងចម្រុះ អាជ្ញាធរសង្កាត់ប៉ោយប៉ែត និងសង្កាត់អូរជ្រៅ អង្គភាពភូមិប្រជាការពារភូមិ ចុះរៀបចំសណ្តាប់ធ្នាប់ និងជូនដំណឹងឲ្យរុះរើ បញ្ឈប់ការតាំងលក់លើចំណីផ្លូវ និងការតសំយ៉ាបលយចូលមកផ្លូវនៅចំណុចជុំវិញផ្សារត្រី ។

លោកអភិបាលក្រុង ក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានតាំងលក់លើផ្លូវ និងការតសំយ៉ាបលយចូលមក ចំណីផ្លូវសូមចូលរួមសហការជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក្នុងការរៀបចំសណ្តាប់ធ្នាប់សាធារណៈឲ្យមានរបៀបរៀបរយ និងសូមឲ្យមានការស្វ័យរុះរើស្ម័គ្រចិត្តដោយខ្លួនឯង ។ លោកសង្កត់ធ្ងន់ថា ផុតរយៈពេលកំណត់រដ្ឋបាលក្រុងនឹង ចុះរុះរើ និងមិនទទួលខុសត្រូវលើការខូចខាតឡើយ។ ដើម្បីទីក្រុងស្អាត និងមានរបៀបរៀបរយ គឺត្រូវការចូលរួម និងផ្តើមចេញពីបងប្អូនទាំងអស់គ្នា។

សូមរំលឹកថា ជុំវិញការុះរើខាងលើ រដ្ឋបាលក្រុងប៉ោយប៉ែត បានជូនដំណឹងនឹងចុះអនុវត្តរុះរើជាច្រើនលើកមកហើយ តែបងប្អូមប្រជាពលរដ្ឋ និងអាជីវករតែងតែឆ្លៀតឱកាសរំលោភយកចំណីផ្លូវធ្វើអាជីវកម្ម រហូតមានការមិនពេញចិត្តរវាង អាជីវករនៅក្នុងផ្សារប្តឹងអាជីវករលក់ខាងក្រៅលើផ្លូវទៅអាជ្ញាធរក្រុងឱ្យរៀបចំសណ្តាប់ធ្នាប់។ អត្ថបទ៖ អពៅ


-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoហូឡង់ ប្រកាសលែងជួយអ៊ុយក្រែន ទៀតហើយ ក្នុងសង្គ្រាម ជាមួយរុស្ស៊ី


