Connect with us

ព័ត៌មានជាតិ

យុវជនជាង ៧០នាក់ នៅក្រុងខេមរភូមិន្ទ ទទួលការយល់ដឹងពីតួនាទី ភារកិច្ច និងការប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាព

បានផុស

នៅ

ក្រុមយុវជនគណបក្សប្រជាជនកម្ពុជាជាង ៧០នាក់ នៅក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ទទួលបានការយល់ដឹងអំពីតួនាទី ភារកិច្ច រចនាសម្ព័ន្ធ និងរបៀបប្រើប្រាស់បណ្តាញសង្គម ប្រកបដោយប្រសិទ្ធភាពខ្ពស់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត ឡឹង អនុប្រធានក្រុមការងារយុវជនគណបក្សខេត្តកោះកុង និងជាប្រធានផែនបណ្តុះបណ្តាល ឃោសនា អប់រំ បានឲ្យដឹងថា វគ្គបំប៉ន ស្តីពី តូនាទីភារកិច្ច រចនាសម្ព័ន្ធ និងរបៀបរបបធ្វើការងាររបស់អង្គការចាត់តាំងយុវជនគណបក្ស និងការប្រើប្រាស់បណ្តាញសង្គមនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឲ្យយុវជនគណបក្សប្រជាជនកម្ពុជា នៅក្រុងខេរមភូមិន្ទ ផ្តោតការយកចិត្តទុកដាក់អភិវឌ្ឍន៍សមត្ថភាពចំណេះដឹងបន្ថែម និងគោរពប្រតិបត្តិតាមគោលនយោបាយគណបក្ស ប្រកបដោយស័ក្តសិទ្ធិភាព។

លោក ង៉ែត ឡឹង បន្ថែមនៅថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២២ថា សិក្ខាកាមយុវជនគណបក្សប្រជាជនកម្ពុជា ដែលជាយុវជនបន្តវេន ចាំបាច់យល់ដឹងពីប្រវត្តិ បទបញ្ជាផ្ទៃក្នុង និងស្នាដៃជាប្រវត្តិសាស្រ្តរបស់គណបក្ស ដែលបានសម្រេចជូនប្រទេសជាតិ អស់កាល ៣៦ឆ្នាំមកនេះ។ យុវជន គប្បីក្តាប់ជាប់មេរៀន បទពិសោធន៍នៃការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ដែលជាកត្តាសំខាន់ជាមូលដ្ឋាន នៃជ័យជម្នះរបស់គណបក្ស។

លើសពីនេះទៀត យុវជន ត្រូវជឿជាក់លើការដឹកនាំរបស់ថ្នាក់ដឹកនាំគណបក្ស ប្តេជ្ញាការពារររាប់ស្នា​ដៃធំៗជាប្រវត្តិសាស្រ្តរបស់គណបក្ស ប្រឆាំងឧបាយកលពិសពុលរបស់ក្រុមប្រឆាំង និងពួកអគតិ ហើយបន្តចូលរួមសកម្មភាពអនុវត្តភារកិច្ចរបស់គណបក្ស។

ដោយឡែកលោក មុំ ម៉ាលិកា ប្រធានផែនព័ត៌មាន និងផ្សព្វផ្សាយបណ្តាញសង្គម បានឲ្យដឹងថា យុវជនគណបក្សប្រជាជនកម្ពុជា ជាកោសិកាថ្មីមួយដ៏មានសារៈសំខាន់ ព្រមទាំងមានថាមពលខ្លាំងក្លាទៅលើការអនុវត្ត ឬផ្សព្វផ្សាយព័ត៌មានពីសកម្មភាពថ្នាក់ដឹកនាំ ស្នាដៃអភិវឌ្ឍន៍របស់គណបក្ស និងទប់ស្កាត់បំភ្លឺរាល់ព័ត៌មានមិនពិត។ ករណីមានជនខិលខូចបង្ហោះ ឬផ្សាយព័ត៌មានមិនល្អពីគណបក្សរបស់យើង។ ពាក់ព័ន្ធនឹងការគ្រប់គ្រងព័ត៌មាន ក៏ដូចជាការប្រើប្រាស់បណ្តាញសង្គមនេះដែរ។

លោកប្រធានផែនព័ត៌មាន និងផ្សព្វផ្សាយបណ្តាញសង្គម បានពន្យល់ទៀតថា យុវជនដែលជាសមាជិក-សមាជិកាគណបក្ស អាចចូលរួមសរសេរសំណេរព័ត៌មាន ប្រាប់មហាជនពីគុណសម្បត្តិរបស់គគណបក្ស តាមរយៈនេះ៖ Facebook Twitter Line WeChat Telegram YouTube Skype WhatsApp ជាដើម។ រាល់សំណេរ គឺប្រកបដោយរូបភាព ខ្លឹមសារគ្រប់ជ្រុងជ្រាយ ការផ្ទៀងផ្ទាត់ព័ត៌មាន គោលការណ៍គ្រប់គ្រងព័ត៌មាន និងការបញ្ចូនព័ត៌មានប្រកបដោយប្រសិទ្ធភាពខ្ពស់៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម