ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន សាទរបេក្ខជន លីម តិចម៉េង ដែលទទួលជ័យលាភីក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានសម្ដែងការអបអរសាទរ ចំពោះបេក្ខជន លីម តិចម៉េង ដែលទទួលជ័យលាភីលេខ ១ក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤។ លោកជំទាវ ម៉ែន សំអន បានអបអរបែបនេះ ខណៈអញ្ជើញជាអធិបតីក្នុងកម្មវិធី Cambodia Idol រដូវកាលទី ៤ វគ្គផ្តាច់ព្រាត់របស់ទូរទស្សន៍ហង្សមាស នៅផ្សារអ៊ីអនសែនសុខ រាជធានីភ្នំពេញ នារាត្រីថ្ងៃអាទិត្យ ទី ២៨ ខែសីហា ឆ្នាំ ២០២២។

សូមបញ្ជាក់ថា កម្មវិធីនេះបានចាប់ផ្តើមមកអស់រយៈពេលកន្លះឆ្នាំ ដោយគិតចាប់ពី ខែកុម្ភៈ ឆ្នាំ ២០២២មកម្ល៉េះ ដែលមានបេក្ខភាពមកពីបណ្តារាជធានី-ខេត្តទូទាំងប្រទេស។ ក្នុងវគ្គផ្តាច់ព្រាត់នេះ មានបេក្ខជនសរុបចំនួន ៤រូប ទី១. លោក នាង ដាវីន ទី២. លោក ថុល សុភិទិ ទី៣. លីម តិចម៉េង ទី៤.លោក ស៊ឹម ច័ន្ទពន្លឺ ដែលត្រូវប្រកួតប្រជែងគ្នា ដើម្បីដណ្តើមយកជ័យលាភី ហើយតាមរយៈការប្រកួតប្រជែងលំដាប់អន្តរជាតិនេះ គឺបេក្ខជនបានបង្ហាញឲ្យទស្សនិកជនឃើញនូវសមត្ថភាពពិតៗ ទេពកោសល្យពិតៗ និងការបញ្ចេញអស់ពីសមត្ថភាព។

លោកជំទាវ ម៉ែន សំអន បានសម្ដែងការចូលរួមអបអររសាទរ ក្នុងកម្មវិធីនៃទីបញ្ជប់ក្នុងការប្រកួតនេះ ដោយបេក្ខជន លីម តិចម៉េង បានទទួលបានជ័យលាភីចំណាត់ថ្នាក់លេខ ១ នៅក្នុងកម្មវិធី Cambodian Idol រដូវកាលទី ៤ នេះ ហើយទទួលបានពានមួយ ប្រាក់រង្វាន់ចំនួន ១០០លានរៀល។ ចំណែកឯបេក្ខជន ដែលមិនបានលើកពាន ទទួលបានថវិកាឧបត្ថម្ភចំនួន ៤លានរៀលផងដែរ៕
អត្ថបទ៖ វិមាន






-
កីឡា១១ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


