ព័ត៌មានជាតិ
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល នឹងបើកកិច្ចប្រជុំកំណត់ប្រាក់ឈ្នួលកម្មករឆ្នាំ២០២៣ នៅរសៀលថ្ងៃស្អែក
ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា នឹងបន្តបើកកិច្ចប្រជុំពិភាក្សាអំពីប្រាក់ឈ្នួលអប្បបរមា ជូនកម្មករនិយោជិតក្នុងវិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរ និងកាបូប សម្រាប់ឆ្នាំ២០២៣ ចាប់ផ្តើមវេលាម៉ោង ២:៣០នាទីរសៀល ថ្ងៃទី៣១ខែសីហាឆ្នាំ២០២៣នៅទីស្តីការក្រសួងការងារ។

សម្រាប់ឆ្នាំ២០២២នេះ ជាលើកទី៣ហើយដែលក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលបានជួបប្រជុំគ្នា ខណៈលើកទី១ធ្វើនៅព្រឹកថ្ងៃទី១៥ ខែសីហា និងលើកទី២ ធ្វើនៅថ្ងៃទី២៤ ខែសីហា។ ប៉ុន្តែកិច្ចប្រជុំទាំង២លើកនេះ ភាគីនីមួយៗ នៅមិនទាន់បង្ហាញពីតួលេខប្រាក់ឈ្នួលនៅក្នុងកិច្ចប្រជុំពិភក្សានៅឡើយទេ។ លោក ហេង សួរ ប្រធានលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាបានមានប្រសាសន៍ថា ការសម្រេចបានតួលេខប្រាក់ឈ្មួលកម្មករសម្រាប់ឆ្នាំ២០២៣នេះយឺត ឬលឿននោះ វាអាស្រ័យទៅលើភាគីនិយោជកនិងភាគីកម្មករនិយោជិតដែលមានការយល់យោគ និងអធ្យាស្រ័យគ្នាទៅវិញទៅមក។
លោកបានបន្តថា ភាគីរាជរដ្ឋាភិបាល គ្រាន់ជាអ្នកសម្រួលសម្រួល និងដាក់តួលេខមួយជាបន្ទាត់សម្រាប់ឱ្យភាគីទាំងពីរពិចារណាប៉ុណ្ណោះ។ លោកបានបន្ថែមថា ប្រសិនបើភាគីនិយោជក និងភាគីកម្មករនិយោជិត មានការអាធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេស ការប្រជុំនៅថ្ងៃទី៣១ ខែសីហានេះ មានវឌ្ឍនភាព កិច្ចប្រជុំអាចនឹងបញ្ចប់មុនថ្ងៃទី២២ ឬ ២៣ ខែកញ្ញាខាងមុខ។ បើតាមលោក ហេង សួរ កិច្ចប្រជុំនៅសល់៥លើកទៀត គឺនៅថ្ងៃទី៣១ ខែសីហា,ទី៧,ទី១៤,ទី២២ និងទី២៣ ខែកញ្ញា ឆ្នាំ២០២២។

លោកហេង សួរ បានបញ្ជាក់ថា កិច្ចប្រជុំប្រាក់ឈ្មួលនេះ អាស្រ័យទៅលើលក្ខណៈវិនិច្ឆ័យទាំង៧ដែលជាធាតុចូលដ៏សំខាន់ក្នុងការចរចាដូចជាទៅលើបម្រែបម្រួលលក្ខណវិនិច្ឆ័យបែបសង្គម ដូចជា ស្ថានភាពគ្រួសារអត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងលក្ខណវិនិច្ឆ័យបែបសេដ្ឋកិច្ចរួមមាន ផលិតភាពភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ។ គួរបញ្ជាក់ថាប្រាក់ឈ្មួលកម្មករនិយោជិតសម្រាប់ឆ្នាំ២០២២នេះ ទទួលបាន១៩៤ដុល្លារអាមេរិក ក្នុង១ខែដោយមិនគិតប្រាក់អត្ថប្រយោជន៍ផ្សេងៗទៀតនោះទេ៕
ដោយ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ