Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ៖ រដ្ឋកំពុងសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងថ្មីមួយ តែចំណុះឲ្យខេត្តកណ្ដាលដដែល  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហើបឲ្យដឹងថា រាជរដ្ឋាភិបាល កំពុងសិក្សានៅតំបន់ល្វាឯម នៃស្រុកល្វាឯម ខេត្តកណ្ដាល ដើម្បីបង្កើតជាក្រុងថ្មីមួយ តែចំណុះឲ្យខេត្តកណ្ដាលដដែល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ពានអាកាស ក្នុងរាជធានីភ្នំពេញចំនួន ២បន្ថែមទៀត នាព្រឹកថ្ងៃទី ៣១ ខែសីហានេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កន្លងទៅ សម្ដេចបានណែនាំឲ្យមន្ត្រីជំនាញសិក្សានៅតំបន់ល្វាឯម ដើម្បីបង្កើតឲ្យទៅជាក្រុងថ្មីមួយ ហើយចំណុះឲ្យខេត្តកណ្ដាលដដែល មិនមែនបញ្ចូលមករាជធានីភ្នំពេញ ទៀតនោះទេ។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «កន្លងទៅឲ្យសិក្សាបង្កើតតំបន់ល្វាឯម ឲ្យទៅជាក្រុងល្វាឯម កំពុងតែសិក្សា ក៏ប៉ុន្តែខ្ញុំបានបញ្ជាក់ជាមួយសម្ដេចក្រឡាហោម ស ខេង ឲ្យបានច្បាស់ថា អត់ទេ លើកនេះមិនមែនសិក្សាហើយ ភ្ជាប់ឲ្យភ្នំពេញទេ លើកនេះសិក្សារួចហើយ ត្រូវប្រគល់ បង្កើតក្រុង តែក្រុងចំណុះឲ្យខេត្តកណ្ដាល អត់មានថែមឲ្យភ្នំពេញថែមទៀតទេ សុំទោស ទុកឲ្យកណ្ដាលគេមានពន្ធអាករអីរបស់គេផង ចឹងឲ្យតែដីណារីកចម្រើនគឺប្រគល់ឲ្យភ្នំពេញអស់ កណ្ដាលគ្នាចេះតែថយៗៗ»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានឲ្យដឹងដែរថា មានបុគ្គលខ្លះ បានលើកសំណូមពរថា នៅពេលបង្កើ​តទីក្រុងថ្មីនៅល្វាឯម បុគ្គលនោះស្នើសុំធ្វើជាអភិបាលក្រុងនៅទីនោះ តែសម្ដេចថា មិនធ្វើដូច្នេះទេ ដោយលើកឡើងថា «មានអ្នកខ្លះ បែរជាលើកសំណូមពរ ខ្ញុំដឹង សំណូមពរថា បើបង្កើតទីក្រុងថ្មីនៅឯល្វាឯម គេសុំទៅធ្វើអភិបាលក្រុងនៅទីហ្នឹង អត់ទេ ដោយសារតែរឿងហ្នឹងហើយ ប្រាប់គ្នាឲ្យហើយម៉ង អត់ទេ ចៅហ្វាយស្រុកល្វាឯមរាល់ថ្ងៃ ក្លាយទៅជាចៅហ្វាយក្រុងតែម្ដងទៅ….ឧបមាចឹងទៅ ហើយប្រសិនជាយើងកាត់តែប៉ុន្មានឃុំ មានចៅហ្វាយក្រុងល្វាឯម និងចៅហ្វាយស្រុកល្វាឯម ឬចៅហ្វាយក្រុង យើងអាចចៅហ្វាយក្រុងស្វាយជ្រុំ អីចឹងទៅ រួចដល់ទៅចៅស្រុកល្វាឯម ចឹងទៅ»៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម