ព័ត៌មានជាតិ
លោក គន់ គីម ក្រើនរំលឹកអាជ្ញាធរបង្កើនសុវត្ថិភាពដល់ពលរដ្ឋជួបគ្រោះទឹកជំនន់
លោក ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណ:កម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលជួបគ្រោះទឹកជំនន់ពិសេសប្រជាពលរដ្ឋដែលមានការលំបាកខណៈភ្ញៀងនៅតែបន្តធ្លាក់។

ការណែនាំរបស់លោកទេសរដ្ឋមន្ត្រីនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី០៧ កញ្ញានេះ ក្នុងឱកាសដែលលោកបានអញ្ជើញបើកសមយុទ្ធជំនាញសង្គ្រោះគ្រោះមហន្តរាយរបស់កងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយលេខ៧២៥ នៃកងពលតូចអន្តរាគមន៍លេខ១ ស្ថិតក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានឱ្យដឹងថា ការៀបចំលំហាត់សមយុទ្ធនាពេលនេះ គឺជាការដាក់ចេញជាវិញ្ញាសា និងការរំលឹកដល់បណ្តាកងប្រតិបត្តិការរុករក និងសង្គ្រោះគ្រោះមហន្តរាយទាំងអស់ ត្រូវពង្រឹងសមត្ថភាព ជំនាញ មធ្យោបាយ និងសម្ភារ:របស់ខ្លួន ដើម្បីឆ្លើយតបចំពោះសភាពការណ៍កើតឡើងជាយថាហេតុដោយសារបញ្ហាគ្រោះមហន្តរាយទឹកជំនន់។

លោកទេសរដ្ឋមន្រ្តី គន់ គីម បញ្ជាក់ថា ការត្រៀមជួយសង្គ្រោះប្រជាពលរដ្ឋពីទឹកជំនន់ គណ:កម្មាធិការជាតិគ្រប់គ្រោះមហន្តរាយ ក៏បានត្រៀមសម្រាប់ទីទួលសុវត្ថិភាពដែលសាងសង់រួចរាល់ រួមទាំងតង់ដែលជាទីទួលសុវត្ថិភាពបណ្តោះអាសន្ន និងអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋផងដែរ។
លោកទេសរដ្ឋមន្រ្តី គន់ គីម បានបន្ថែមថា បន្ថែមលើសពីនេះ ទោះបីពុំប្រឈមទឹកជំនន់ធ្ងន់ធ្ងរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានណែនាំប្រជាពលរដ្ឋឱ្យប្រយ័ត្នប្រយែងកូនចៅតូចៗ ដើម្បីចៀសវាងពីគ្រោះអកុសលនានាពីទឹកជំនន់នេះ។
លោកទេសរដ្ឋមន្ត្រី ក៏បានក្រើនរំលឹកដល់អាជ្ញាធរខេត្ត ស្រុក ឃុំ ឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះសុវត្ថិភាពរបស់ប្រជាពលរដ្ឋ និងការខ្វះខាតរបស់ប្រជាពលរដ្ឋក្នុងគ្រាជួបគ្រោះជំនន់ទឹកភ្លៀងនេះផងដែរ៕ សំអឿន

-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


