ព័ត៌មានជាតិ
តើលិខិតឆ្លងដែនកម្ពុជា មានប៉ុន្មានប្រភេទ? ហើយខុសគ្នាត្រង់ណា?
តាមច្បាប់អន្តរជាតិ មនុស្សគ្រប់រូបដែលចង់ធ្វើដំណើរឆ្លងដែនពីប្រទេសមួយទៅកាន់ប្រទេសមួយ បើទោះបីជាក្នុងរូបភាព ណាក៏ដោយ គឺអ្នកទាំងនោះ ត្រូវតែមានលិខិតបទដ្ឋានគតិយុត្តមួយចំនួនសម្រាប់សម្គាល់អត្តសញ្ញាណ ក៏ដូចជា ដើម្បីអាចមានសិទ្ធិឆ្លងដែនបានដោយស្របច្បាប់ទៅក្រៅប្រទេស។ នៅក្នុងនោះ លិខិតឆ្លងដែន គឺជាឯកសារគតិយុត្តអន្តរជាតិមួយសម្រាប់បញ្ជាក់អត្តសញ្ញាណបុគ្គលនៅពេលធ្វើដំណើរឆ្លងដែនទៅកាន់ប្រទេសមួយ។ សម្រាប់នៅកម្ពុជា លិខិតឆ្លងដែននេះ គឺត្រូវបានបែងចែកជា ៣ប្រភេទ គឺ ១.លិខិតឆ្លងដែនការទូត ២.លិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ និង៣.លិខិតឆ្លងដែនធម្មតា។

កាលពីអំឡុងឆ្នាំ២០២០ រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានស្នើសុំឲ្យរាជរដ្ឋាភិបាលកម្ពុជា ដើម្បីកំណត់ការផ្ដល់ជូន និងការប្រើប្រាស់លិខិតឆ្លងដែនការទូតដល់ឥស្សរជនជាន់ខ្ពស់ និងមន្ត្រីការទូតរបស់កម្ពុជា។ លិខិតឆ្លងដែនការទូត គឺសម្រាប់ថ្វាយ និងផ្ដល់ជូនដល់ស្ថាប័នព្រះមហាក្សត្រ ថ្នាក់ដឹកនាំជាន់ខ្ពស់ស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ស្ថាប័នតុលាការ មន្ត្រីការទូត ឥស្សរជនជាន់ខ្ពស់នៃកងយោ ធពលខេមរភូមិន្ទ អគ្គស្នងការដ្ឋាននគរបាល និងមន្ត្រីសង្ឃដែលមានងារជាសម្ដេច រួមទាំងមន្ត្រីរាជការកម្ពុជាទៅតាមលំដាប់នៃឋានន្តរស័ក្តិ និងមុខតំណែងមួយចំនួនទៀតផងដែរ។
សុពលភាពនៃលិខិតឆ្លងដែនការទូតមានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។ មន្ត្រីការទូតដែលចប់បេសកកម្មការងារ មន្ត្រីអស់ឋានៈ ឬមុខតំណែង មន្ត្រីចូលនិវត្តន៍ មន្ត្រីដែលមានពិរុទ្ធហើយត្រូវបានព្យួរក្របខណ្ឌ និងមន្ត្រីឈប់សម្រាកយូរគ្មានបៀវត្សចាប់ពី ៦ខែឡើង គឺមិនមានសិទ្ធិប្រើប្រាស់លិខិតឆ្លដែនការទូតនេះទៀតទេ។

ចំពោះប្រភេទលិខិតឆ្លងដែនផ្លូវការ គឺសម្រាប់ផ្ដល់ជូនតែមន្ត្រីរាជការកម្ពុជា ដែលត្រូវចេញទៅបំពេញបេសកកម្មការងារផ្លូវការនៅក្រៅប្រទេសប៉ុណ្ណោះ។ មន្ត្រីទាំងនោះ រួមមានជាអាទិ៍ សមាជិក គ.ជ.ប ទីប្រឹក្សា ឬ ជំនួយការ ដែលមានឋានៈស្មើប្រធាននាយកដ្ឋានឡើង មន្ត្រីរាជការចាប់ពីមុខតំណែងអនុប្រធានការិយាល័យឡើង ខណៈមន្ត្រីយោធា និងនគរបាលជាតិ គឺចាប់ពីឋានន្តរស័ក្តិវរសេនីយ៍ត្រីឡើង និងចៅក្រម ព្រះរាជអាជ្ញា ព្រះរាជអាជ្ញារងនៃស្ថាប័នតុលាការ ជាដើម។ សុពលភាពនៃលិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការនេះ មានរយៈពេលមិនលើសពី ៥ឆ្នាំឡើយ ហើយមិនអាចបន្តសុពលភាពបានទេ។ ក្រសួងការបរទេស និងសហប្រតិបត្តិអន្តរជាតិ គឺជាអ្នកទទួលខុសត្រូវក្នុងការចេញ ឬដកហូត ឬ បដិសេធ លើលិខិតឆ្លងដែនការទូត និងលិខិតឆ្លងដែនផ្លូវការសម្រាប់មន្ត្រីរាជការ។

ដោយឡែក លិខិតឆ្លងដែនធម្មតាកម្ពុជា ជាឯកសារបញ្ជាក់ថា ជនដែលកាន់លិខិតឆ្លងដែននោះ ជាពលរដ្ឋកម្ពុជា ដែលមានសិទ្ធិសុំទិដ្ឋាការឆ្លងដែនបាន និងជាឯកសារច្បាប់តែមួយគត់ដែលអនុញ្ញាតឲ្យពលរដ្ឋកម្ពុជា អាចប្រើប្រាស់សម្រាប់ធ្វើដំណើរឆ្លងដែនទៅក្រៅប្រទេស។ ក្រសួងមហាផ្ទៃ ជាអ្នកទទួលខុសត្រូវក្នុងការចេញលិខិតឆ្លងដែនធម្មតាសម្រាប់ប្រជាពលរដ្ឋកម្ពុជាទូទៅ ដែលមាននាយកដ្ឋានលិខិតឆ្លងដែននៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ជាសេនាធិការលើការងារនេះ៕

ដោយ ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


