ព័ត៌មានជាតិ
រដ្ឋមន្ត្រីអប់រំ ៖ អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត
លោក បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានមានប្រសាសន៍ថា អក្ខរកម្មបង្កើតឱកាសក្នុងការកែលម្អគុណភាពជីវិត និងជាមូលដ្ឋានគ្រឹះនៃការសិក្សាពេញមួយជីវិត ដែលជាកត្ដាដ៏សំខាន់រួមចំណែកក្នុងការអភិវឌ្ឍធនធានមនុស្ស ដើម្បីកសាង និងអភិវឌ្ឍប្រទេសជាតិ។

ថ្លែងក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ០៨ កញ្ញា លើកទី២២ នៅខេត្តបន្ទាយមានជ័យ លោករដ្ឋមន្ត្រីបានបន្តថា លើសពីនេះវាក៏នឹងជួយប្រជាពលរដ្ឋឱ្យទទួលការអប់រំភាសា វិទ្យាសាស្ត្រ វប្បធម៌ និងសេដ្ឋកិច្ច ឈានឆ្ពោះទៅរកការកសាងបាននូវមូលធនបញ្ញា និងមូលធនសង្គម ក្នុងការជំរុញដល់កំណើនផលិតភាព សីលធម៌សង្គម ប្រសិទ្ធភាពការងារ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។

លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងកោតសរសើរចំពោះមន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ មាតាបិតាសិស្ស សហគមន៍ សប្បុរសជន និងអាជ្ញាធរដែនដីទូទាំងប្រទេស ព្រមទាំងអង្គការជាតិ អន្តរជាតិ អង្គការមិនមែនរដ្ឋាភិបាលនានា និងដៃគូអភិវឌ្ឍដែលបានជួយឧបត្ថម្ភយកចិត្តទុកដាក់ និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។

លោករដ្ឋមន្ត្រីបានបន្តទៀតថា បច្ចុប្បន្ន ក្រសួងអប់រំ យុវជន និងកីឡា ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍ បាន និងកំពុងដំណើរការថ្នាក់អក្ខរកម្មនៅតាមបណ្តារោងចក្រ សហគ្រាស ពន្ធនាគារ និងតាមភូមិ ឃុំ សង្កាត់នៅទូទាំងប្រទេស។ សមិទ្ធផល នៃការអនុវត្តកម្មវិធីអក្ខរកម្មវិជ្ជាជីវៈបានបង្ហាញឱ្យឃើញពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា និងការរួមគ្នាអនុវត្តយុទ្ធនាការជាសកលពីក្រសួងអប់រំ យុវជន និងកីឡា ក្រសួង និងស្ថាប័នពាក់ព័ន្ធ ព្រមទាំងអង្គការយូណេស្កូ និងដៃគូអភិវឌ្ឍ វិស័យឯកជននានា ជាពិសេសកិច្ចខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តរបស់មន្ត្រីអប់រំគ្រប់លំដាប់ថ្នាក់ ព្រះសង្ឃ សិស្សនិស្សិត បញ្ញវន្ត និងក្រុមយុវជនស្ម័គ្រចិត្តនៅទូទាំងប្រទេស។

សូមរំលឹកថា ទិវាអក្ខរកម្មជាតិ ០៨ កញ្ញា នេះត្រូវបានព្រះរាជក្រឹត្យកំណត់យកថ្ងៃទី០៨ ខែកញ្ញា រៀងរាល់ឆ្នាំ និងចាត់ទុកជាទិវាអក្ខរកម្មជាតិ ចាប់តាំងពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០០០ មកម្ល៉េះ។ សម្រាប់ឆ្នាំ២០២២នេះ ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកប្រធានបទ “អក្ខរកម្មជាស្ពានឆ្ពោះទៅរកជំនាញមុខរបរ និងការសិក្សាបន្ត” ប្រធានបទនេះឆ្លុះបញ្ចាំងឱ្យឃើញថា ការរៀនអក្ខរកម្មមិនត្រឹមតែចេះអក្សរ និងលេខនព្វន្ដប៉ុណ្ណោះទេ ថែមទាំងផ្តល់ឱកាសឱ្យអ្នករៀនអក្ខរកម្មចប់ អាចបន្ដកម្មវិធីបំណិនជីវិត និងជំនាញមុខរបរផ្សេងៗ ឬអាចបន្តទៅចូលរៀនក្នុងកម្មវិធីសមមូលបានទៀតផង៕
ដោយ ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ