ព័ត៌មានជាតិ
លោក ស សុខា តំណាងសម្តេចក្រឡាហោម នាំយកអំណោយចែកពលរដ្ឋក្រីក្រ ៥០០គ្រួសារ
បាត់ដំបង÷ ប្រជាពលរដ្ឋក្រីក្រមកពីឃុំជ្រៃ ស្រុកមោងឫស្សីចំនួន ៥០០គ្រួសារ ទទួលបានអំណោយពីសម្តេចក្រឡាហោម ស ខេង ដែលមានលោក ស សុខា ជាតំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីជួយសម្រួលជីវភាពគ្រួសារ បើទោះបីមិនបានតាមតម្រូវការ ក៏ដោយចុះ ក៏បានសម្រួលជីវភាពបានមួយរយះផងដែរ ជាពិសេសក្នុងបរិបទកូវីត ១៩ ។

ការនាំយកអំណោយទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រទាំង៥០០គ្រួសារខាងលើនេះ ធ្វើឡើងស្របពេលដែលលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានអញ្ជើញ ចូលរួមជាអធិបតីភាពក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការអគារមត្តេយ្យសិក្សាជ្រៃ ១ខ្នង មាន ២បន្ទប់និងផ្លូវបេតុ អាមេ ១ខ្សែ ប្រវែង ៣៦០ម៉ែត្រ ក្នុងភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី កាលពីព្រឹកថ្ងៃទី ១០ខែកញ្ញានេះ នៅក្នុងបរិវេណសាលាបឋម ជ្រៃ ក្នុងស្រុកមោងឫស្សី ខេត្តបាត់ដំបង ។
លោក ស សុខា ក៏បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋដែលតែងទុកចិត្តចំពោះការរក្សាសុខសន្តិភាពនិងការអភិវឌ្ឍន៍ពីមួយជំហ៊ានទៅមួយជំហានលើគ្រប់វិស័យតាមរយៈការដឹកនាំប្រទេសឆ្លាតវ៉ៃពីសំណាក់សម្តេចតេជោ ហ៊ុន សែន ប្រកបដោយសុខ សុវត្ថិភាព ផ្សាភ្ជាប់ជាមួយការអភិវឌ្ឍន៍ បានរីកចម្រើនលើគ្រប់វិស័យ ដែលផ្តើមចេញពីបាតដៃទទេ ក្រោយបានបញ្ចប់សង្រ្គា ម ស៊ីវិល ដោយគោលនយោបាយឈ្នះឈ្នះរបស់សម្តេចតេជោ ។

អ្នកស្រី សួន ឋាន ពលរដ្ឋក្រីក្រមួយរូប បានរៀបរាប់យ៉ាងដូច្នេះថា “សម្រាប់ខ្ញុំនិងគ្រួសារក៏ដូចជាបងប្អូន ដែលជាសាច់ញាតខ្ញុំនៅស្រុកមោងឫស្សីនេះតែងសង្កេតឃើញថាមន្ត្រីអាជ្ញាធរដែនដីរបស់គណះបក្សប្រជាជនតែងតែយកចិត្តទុកដាក់លើសុខទុក្ខចំពោះអ្នកភូមិរួមនិងគ្រួសារ សាច់ញាតខ្ញុំផង ហើយការសាងសង់ស្ថាបនាក៏មានជាបន្តបន្ទាប់ មិនថាសាលារៀនឬផ្លូវក្នុងភូមិឃុំនោះទេ“៕សៅ សារិទ្ធ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


