ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ ការបន្តអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ស្ថានភាព នៃការអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ នៅក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូល ហើយភាពតានតឹង និងការប្រកួតប្រជែងផ្នែកភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់ យុទ្ធសាស្រ្ដមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហាផងដែរ។

នៅក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ ២០២២ (ASEAN LEADERSHIP AND PARTNERSHIP FORUM) នៅព្រឹកថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២ នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងថា ជាការពិតស្របពេលដែលអាស៊ាន បាននិងកំពុងងើបចេញពីវិបត្តិ នៃជំងឺកូវីដ-១៩ ឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពឡើងវិញ គឺស្ថានភាពសង្គមសេដ្ឋកិច្ចបច្ចុប្បន្នក្នុងតំបន់អាស៊ាន ក៏ដូចជាសកលលោកទាំងមូលនៅតែមានភាពផុយស្រួយ និងបែកខ្ញែក។

ជាក់ស្ដែងការបន្តអូសបន្លាយ នៃសង្រ្គាមរុស្ស៊ី-អ៊ុយក្រែន បានបន្ទច់បង្អាក់ការស្ដារសង្គមសេដ្ឋកិច្ចឡើងវិញ តាមរយៈការបង្កឲ្យមានការកើនឡើង នៃសម្ពាធអតិផរណា ការកកស្ទះប្រព័ន្ធដឹកជញ្ជូន និងខ្សែសង្វាក់ផ្គត់ផ្គង់សកលកាន់តែធ្ងន់ធ្ងរ ជាពិសេសនៅក្នុងការទំនិញ ម្ហូបអាហារ។

សម្ដេចតេជោ ហ៊ុន សែន បានបន្ថែមថា ទន្ទឹមនឹងនេះ ភាពតានតឹង និងការប្រកួតប្រជែងផ្នែកភូមិសាស្រ្ដនយោបាយនៅក្នុងតំបន់យុទ្ធសាស្រ្ដមួយចំនួន រួមទាំងក្នុងទ្វីបអាស៊ីផងដែរនោះ ក៏នឹងបន្តចោទជាបញ្ហា និងហានិភ័យដល់ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់ និងសកលលោក។ បញ្ហាប្រឈមទាំងនេះ បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមានកម្រិត នៃកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការជឿទុកចិត្តគ្នាទៅវិញទៅមក ដែលការណ៍នេះទាមទារឲ្យមានការប្ដេជ្ញាចិត្តយ៉ាងខ្លាំងក្លាឡើងវិញ ក្នុងការបង្កើតភាពជាដៃគូយ៉ាងជិតស្និត ប្រកបដោយភាពទូលំទូលាយ ទាំងក្នុងក្របខ័ណ្ឌតំបន់ និងសកលលោក។

ជាមួយគ្នានេះសម្ដេចតេជោ ហ៊ុន សែន បានរំលឹកឡើងវិញថា នៅពេលមានការផ្ទុះឡើងដំបូង នៃការរាលដាលជំងឺកូវីដ-១៩ ប្រទេសនីមួយៗ បានបិទព្រំប្រទល់ និងកាត់បន្ថយការទាក់ទងរវាងមនុស្ស និងទំនិញឆ្លងកាត់ព្រំដែន ដោយសារនៅពេលនោះ យើងមិនទាន់យល់ច្បាស់អំពីជំងឺនេះ។ ប៉ុន្តែការថមថយ នៃការឆ្លងរាលដាលកម្រិតមួយ ដែលអាចគ្រប់គ្រងបានដូចដែលយើងមើលឃើញ នាពេលបច្ចុប្បន្ននេះ គឺផ្ដើមចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូឡើងវិញ តាមរយៈការចែករំលែកវ៉ាក់សាំង ការផ្ដល់ជំនួយហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកបច្ចេកទេស ក្រោមស្មារតីយោគយល់ និងចេះជួយគ្នាទៅវិញទៅមក៕
អត្ថបទ ៖ ឃួន សុភ័ក្រ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


