ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញចូលគោរពព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២ (Elizabeth II) នៅស្ថានទូតអង់គ្លេសប្រចាំកម្ពុជា នារសៀលថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០២២នេះ។ ព្រះមហាក្សត្រិយ៍ អេលីហ្សាប៊ែតទី២ (Elizabeth II) បានសោយព្រះទិវង្គត កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ កន្លងទៅនេះ ក្នុងព្រះជន្ម ៩៦ ព្រះវស្សា។

តាមរយៈសាររំលែកទុក្ខ សម្ដេចតេជោ ហ៊ុន សែន បានសរសេរថា «ខ្ញុំពិតជាមានក្ដីក្រៀមក្រំយ៉ាងខ្លាំង នៅពេលបានទទួលដំណឹង នៃការយាងសោយទិវង្គត របស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២ នៃចក្រភពអង់គ្លេស ដែលបានសោយទិវង្គត នៅថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងព្រះរាជដំណាក់បលម៉ូវ៉ល (Balmoral) នៅស្កុតឡែនដ៍។ ការយាងសោយទិវង្គត របស់ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២ គឺជាការបាត់បង់ដ៏មហិមា មិនត្រឹមតែចំពោះអង់គ្លេស និងបណ្ដាប្រទេសកំមិនវែលប៉ុណ្ណោះទេ តែជាការបាត់បង់ចំពោះពិភពលោកទាំងមូលផងដែរ»។

សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២ គឺជាឥស្សរជនដ៏គួរឲ្យស្ញប់ស្ញែងមួយអង្គ ដែលតែងតែប្រកាន់ខ្ជាប់ខ្ជួននូវរាជកិច្ច រាជវិន័យ និងប្រកបដោយព្រះរាជបញ្ញាញាណ។ ព្រះមហាក្សត្រិយ៍ អេលីហ្សាបែត នឹងគង់នៅក្នុងការចង់ចាំរបស់ប្រជាជនអង់គ្លេសគ្រប់ៗរូប និងពលរដ្ឋជាច្រើនទៀត ក្នុងពិភពលោកជារៀងរហូត»។

តាមរយៈសាររំលែកទុក្ខដដែល សម្ដេចតេជោ ហ៊ុន សែន បានសរសេរបន្តថា «ក្នុងឱកាសប្រកបដោយក្ដីសង្វេគនេះ តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមចូលរួមរំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុត ជាមួយរាជរដ្ឋាភិបាល និងប្រជាជននៃចក្រភពអង់គ្លេស និងជាពិសេសជាមួយ ព្រះរាជរង្សានុវង្សរបស់ទ្រង់ ចំពោះការបាត់បង់ដ៏ធំធេងនេះ។ ខ្ញុំសូមឧទ្ទិសដល់ដួងព្រះវិញ្ញាណក្ខន្ធ ព្រះមហាក្សត្រិយ៍ អេលីហ្សាបែតទី ២ សូមទ្រង់យាងទៅកាន់សុគតិភព»៕


-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា១ សប្តាហ៍ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកយកព័ត៌មានកម្ពុជាថ្មី ទៅចូលរួមកម្មវិធីទស្សនកិច្ចអ្នកសារព័ត៌មានអន្តរជាតិដែលរៀបចំដោយក្រសួងការបរទេសអូស្ត្រាលី


