Connect with us

ព័ត៌មានជាតិ

ខេត្តបាត់ដំបង មានគោលដៅទេសចរណ៍ ១១១ កន្លែង សម្រាប់​ភ្ញៀវ​ដើរ​កម្សាន្ត

បានផុស

នៅ

ខេត្តបាត់ដំបង ជាខេត្តដែលមានវិសាលភាពរមណីដ្ឋាន និងគោលដៅទេសចរណ៍ទូទាំងខេត្តចំនួន ១១១ទីតាំង ដែលជាទស្សនីយភាពមួយសម្រាប់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដ៏គួរឲ្យទាក់ទាញបំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅទីរួមខេត្តបាត់ដំបង ក៏​ជាគោលដៅទេសចរណ៍មួយយ៉ាងសំខាន់​មួយ ដែល​សំបូរបែបទៅដោយកន្លែងដើរលេង ស្នាក់នៅ កន្លែងហូបចុក ព្រមទាំងមធ្យោបាយធ្វើដំណើរ​កម្សាន្ត។​ នេះបើតាមការគូសបញ្ជាក់ពីមន្ទីរទេសចរណ៍ខេត្តបាត់ដំបង។

មន្ទីរទេសចរណ៍ខេត្តបាត់ដំបង បាន​ឲ្យ​ដឹង​ថា គោលដៅទេសចរណ៍ទូទាំងខេត្តមានចំនួន ១១១ ទីតាំង ដែលក្នុងនោះ រមណីដ្ឋានទេសចរណ៍មានចំនួន ២០ ទីតាំង សហគមន៍និងអេកូទេសចរណ៍មានចំនួន ០៤ទីតាំង គោលដៅទេសចរណ៍មាន ៥៤ ទីតាំង ទេសចរណ៍សាសនាមាន ២៩ ទីតាំង រមណីយដ្ឋានវប្បធម៍ប្រវត្តិសាស្រ្តមានចំនួន ០៥ ទីតាំង រមណីយដ្ឋានប្រវត្តិសាស្ត្រកែច្នៃមាន ០១ ទីតាំង រមណីយដ្ឋានវប្បធម៌ធម្មជាតិមាន ០១ ទីតាំង រមណីយដ្ឋានធម្មជាតិកែច្នៃមាន ១០ ទីតាំង និងកីឡាទេសចរណ៍មាន ០៣ ទីតាំង។

រមណីដ្ឋានសំខាន់ៗទាំង ២០ រួម​មាន រមនីយដ្ឋានប្រាសាទបាណន់, ប្រាសាទឯកភ្នំ, ប្រាសាទស្នឹង, ប្រាសាទបាសែត, ភ្នំសំពៅ, អាងកំពីងពួយ, ល្អាង ១០០ ភ្នំប្រាំពីរ, ទឹកធ្លាក់ចំការស្វាយ, ចំការមៀន, ទឹកធ្លាក់ថ្មដាចំការទុរេន, ស្ទឹងថ្វាក, ចំការទុរេនអូរតង, ទឹកធ្លាក់ភ្នំកំពូល, ទឹកពុះកំរៀង, ទឹកធ្លាក់៥៣ភ្នំព្រឹក, នគរជុំភ្នំព្រឹក, សួនទឹកសុភមង្គល, ឡូរីជើងភ្នំបាណន់, វាលចម្បាំងខេមសាយ, និងរមណីយដ្ឋានដាយមិនរីសត។

ចំណែកសហគមន៍ និងអេកូទេសចរណ៍មាន ៤ទីតាំងនោះមាន សហគមន៍អេកូទេសចរណ៍ព្រែកទាល់, សហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំ, សហគមន៍ទេសចរណ៍វប្បធម៌វត្តគរ, និងសហគមន៍អេកូទេសចរណ៍តាតោកអូរក្រូច។

ក្រៅពីនេះ ខេត្ត​ក៏​មាន​គោលដៅទេសចរណ៍ ៥៤ ទីតាំង មានដូចជា ទីតាំងទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រ ៥ ទីតាំង ទេសចរណ៍សិល្ប:មាន ៤ ទីតាំង ធម្មជាតិកែច្នៃមាន ១១ ទីតាំង ធម្មជាតិមាន ១១ ទីតាំង កែច្នៃ ៩ ទីតាំង ផលិតគាំទ្រទេសចរណ៍ ៨ ទីតាំង ផ្សារទេសចរណ៍ ៣ ទីតាំង និងទេសចរណ៍ប្រវត្តិសាស្ត្រ ៣ទីតាំង រួមទាំងរមណីយដ្ឋានទេសចរណ៍សាសនាចំនួន ២៩ ទីតាំងបន្ថែមទៀត។

គួរបញ្ជាក់ថា​ ទីតាំងទេសចរណ៍ទាំង ១១១ ទីតាំងនៅក្នុងខេត្តបាត់ដំបងនោះ ខាងមន្ទីរទេសចរណ៍បានរៀបចំ​បាន​ប្រមាណ ២៣ទីតាំងប៉ុណ្ណោះ។ ប៉ុន្តែ ក៏មានទីតាំងមួយចំនួនបើទោះបីជាងខាងមន្ទីរមិនទាន់បានរៀបចំ ក៏បានទាញអារម្មណ៍អ្នកទេសចរចូលកម្សាន្តនៅទីនោះផងដែរ។

ខេត្តបាត់ដំបងជាខេត្តមានទឹកដីធំទូលាយជាប់លំដាប់ទី៥ ដែលមានផ្ទៃដីប្រមាណ ១១, ៧៤៨គីឡូម៉ែត្រការ៉េ ស្ថិតនៅទិសពាយ័ព្យ មានព្រំប្រទល់ខាងជើងជាប់ខេត្តបន្ទាយមានជ័យ ខាងលិចជាប់ខេត្តប៉ៃលិន និងព្រះរាជាណាចក្រថៃ (ខេត្តច័ន្ទបុរី ត្រាតនិងស្រះកែវ) ខាងកើតជាប់ខេត្តសៀមរាប និងបឹងទន្លេសាប ខាងត្បូងជាប់ខេត្តពោធិ៍សាត់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣០ នាទី មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៦ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម