ព័ត៌មានជាតិ
មន្រ្តីជំនាញ នឹងចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជាង ៧ពាន់ក្បាលដីដល់ពលរដ្ឋរស់នៅសង្កាត់ស្ទឹងវែង
មន្រ្តីជំនាញមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្តកោះកុង នឹងផ្តល់វិញ្ញាបនបត្រម្ចាស់អចលនវត្ថុចំនួន ៧.០៩៣ក្បាលដី ជូនដល់ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ចាប់ពីថ្ងៃស្អែកតទៅ។

លោក ញៀន វណ្ណៈ ប្រធានក្រុមទី ១ ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ បានឲ្យដឹងរសៀលថ្ងៃទី ១៥ ខែកញ្ញានេះថា ចាប់ពីថ្ងៃទី ១៦ ខែកញ្ញា ដល់ថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២២ ប្រជាពលរដ្ឋរស់នៅភូមិស្ទឹងវែង អាចមកកាន់ការិយាលរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុងខេមរភូមិន្ទ ដើម្បីទទួលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យវត្ថុ ដែលមានប្រមាណសរុប ៧.០៩៣ក្បាលដី ឯណោះ។

បើតាមលោក ញៀន វណ្ណៈ បន្ថែមថា ចំពោះប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬហៅថា បណ្ណស្លាបមាន់ ដែលចេញដោយរដ្ឋបាលសុរិយាដីកន្លងមកក្នុងតំបន់នេះ នឹងត្រូវអស់សុពលតាមផ្លូវច្បាប់ចាប់ពីថ្ងៃចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យខាងលើនេះតទៅ។

ដូច្នេះដូចតាមការជូនដំណឹង សូមម្ចាស់ក្បាលដីស្ថិតនៅក្នុងទីតាំងភូមិស្ទឹងវែង ដែលមានបណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬបណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យវត្ថុកន្លងមក មេត្តាយកបណ្ណទាំងនោះ មកប្រគល់ឲ្យមន្រ្តីរដ្ឋបាលសុរិយាលដី ដើម្បីទទួលយកវិញ្ញាបនបត្រសម្គាល់ថ្មីជំនួសវិញ។ ចំពោះម្ចាស់បំណុលដែលបានទទួលបញ្ចាំ ឬដាក់ហ៊ីប៉ូតែក ពាក់ព័ន្ធនឹងក្បាលដីក្នុងតំបន់វិនិច្ឆ័យខាងលើ សូមយកបណ្ណទាំងនោះមកជូនមន្រ្តីរដ្ឋបាលសុរិយាដីធ្វើនិយ័តកម្ម ដើម្បីធានាប្រាក់របស់លោកអ្នក។

គួរជម្រាបថា ក្រៅពីការផ្តល់វិញ្ញាបនបត្រសម្គាល់អចលនាទ្រព្យវត្ថុ ដល់ពលរដ្ឋរស់នៅភូមិស្ទឹងវែងរួចរាល់ហើយ មន្រ្តីជំនាញ គ្រោងនឹងចែកជូនដល់ពលរដ្ឋរស់នៅភូមិ ១ សង្កាត់ស្មាច់មានជ័យ នាពេលឆាប់ៗខាងមុខដែរ។
ជាក់ស្តែងការផ្តល់នេះដែរ យោងតាមអនុក្រឹត្យលេខ ៤៦ អនក្រ.បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ.បក ចុះថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០១៦ ស្តីពីការកែសម្រួលមាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦អនក្រ.បកចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពី នីតិវិធីនៃការកសាងប្លង់សុរិយោដី និងសៀវភៅគោលបញ្ជីដីធ្លីក្រោមដំណើរការ នៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ របស់មន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកោះកុង៕
អត្តបទ៖ សិរីវឌ្ឍនៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


