Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ស្នើអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើដល់អង្គការកម្មសិទ្ធិបញ្ញាពិភពលោកជួយ ចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា ខណៈអគ្គនាយកអង្គការមួយនេះកំពុងមានវត្តមាននៅកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការស្នើនេះគ្រាដែលសម្ដេចតេជោ ហ៊ុន សែន បានអនុញ្ញាតឲ្យលោក Daren Tang អគ្គនាយកអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅព្រឹកថ្ងៃទី ១៦ ខែកញ្ញា ឆ្នាំ ២០២២នេះ នាវិមានសន្តិភាព ទីស្ដីការនាយករដ្ឋមន្ត្រី។

លោក Daren Tang បានគោរពជូនសម្ដេចតេជោថា លោកបានមកកាន់ប្រទេសកម្ពុជា ជាច្រើនដងមកហើយ។ ក្នុងនោះ លោកមើលឃើញថា ប្រទេសកម្ពុជា មានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ហើ​យ​លោកក៏បានអបអរសាទរជូនចំពោះសម្ដេចតេជោ និងប្រជាជនកម្ពុជា ផងដែរ។

លោក Daren Tang ក៏បានជម្រាបជូនសម្ដេចតេជោថា អង្គការកម្មសិទ្ធិបញ្ញាពិភពលោក កាលពីដើមឡើយ គឺជាអង្គការបច្ចេកទេស តែនាពេលនេះកំពុងប្រែក្លាយខ្លួនជាអង្គការអភិវឌ្ឍន៍ ដោយគាំទ្រការអភិវឌ្ឍរបស់ប្រទេស ដែលកំពុងអភិវឌ្ឍន៍។ ដំណើរទស្សនកិច្ច មកកាន់ប្រទេសកម្ពុជានាពេលនេះ គឺដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានផង និងដើម្បីស្វែងយល់ ស្វែងរកវិធីជួយគាំទ្រដល់ប្រទេសកម្ពុជា ផង។

ជាការឆ្លើយតប​ សម្ដេចតេជោ ហ៊ុន សែន បានស្នើឲ្យអង្គការកម្មសិទ្ធិបញ្ញាពិភពលោក ជួយដល់កម្ពុជាក្នុងការចុះបញ្ជីដំណាំភូមិសាស្រ្ដរបស់កម្ពុជា ហើយក៏បានជម្រាបជូនលោក Daren Tang និងប្រតិភូអំពីការកត់សម្គាល់របស់សម្ដេច រួមមាន៖ ពាណិជ្ជកម្មរវាងប្រទេសនៅក្នុងតំបន់មានការកើនឡើង នៅអំឡុងពេលកូវីដ-១៩ នោះសរបញ្ជាក់ឲ្យឃើញថា អាប់ស្ដា គឺចាប់ផ្ដើមដំណើរការសកម្ម នៅពេលដែលមានជំងឺកូវីដ-១៩។

ជាឧទាហរណ៍ ពាណិជ្ជកម្មរវាងកម្ពុជា-វៀតណាម, ពាណិជ្ជកម្មរវាងកម្ពុជា-ឡាវ, និងពាណិជ្ជកម្មកម្ពុជា-ថៃ មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការកត់សម្គាល់មួយទៀត របស់សម្ដេចតេជោ គឺសង្រ្គាមនៅប្រទេសអ៊ុយក្រែនជារឿងមួយ តែការដាក់ទណ្ឌកម្មហួសហេតុពេកលើប្រទេសរុស្ស៊ី នាំទៅដល់វិបត្តិដែលមិនត្រឹមតែនៅតំបន់អឺរ៉ុបទេ តែវិបត្តិជាពិសេសវិបត្តិសេដ្ឋកិច្ច រីករាលដាលដល់ប្រទេសដទៃទៀត នៅក្រៅតំបន់អឺរ៉ុប ក្នុងនោះ ក៏មានកម្ពុជាផងដែរ៕

អត្ថបទ៖ ឃួន សុភ័ក្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៥ នាទី មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ១ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ២ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ២ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៣ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម