ព័ត៌មានជាតិ
សម្ដេច ហ៊ុន សែន ព្រមានចាប់ខ្លួនមេបក្សនយោបាយម្នាក់នៅកម្ពុជា
សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានចាប់ខ្លួនលោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ដែលទើបបញ្ចប់មុខតំណែង ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី។
មានប្រសាសន៍ផ្សាយផ្ទាល់ពិសេស នាព្រឹកថ្ងៃអង្គារ ទី២៩ ខែធ្នូ ឆ្នាំ២០២០នេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ បានថ្លែងថា លោក ចាន់ យ៉េត បានដើរធ្វើសកម្មភាពបោកប្រាស់មនុស្សជាច្រើនពាក់ព័ន្ឋនឹងករណីដីធ្លី ព្រមទាំងករណីមិនប្រក្រតីមួយចំនួនទៀត។

សម្ដេចមានប្រសាសន៍លើកឡើងថា លោក ចាន់ យ៉េត និងបក្ខពួក បានធ្វើឱ្យមានបញ្ហាលើករណីរឿងដីធ្លីប្រមាណ៣០០ហិកតា នៅបឹងជង្រុក ក្នុងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

សម្ដេចនាយករដ្ឋមន្រ្តីកម្ពុជា បានព្រមានថា លោក ចាន់ យ៉េត ព្រមទាំងបក្ខពួក នឹងត្រូវចាប់ខ្លួន ប្រសិនបើមិនដកខ្លួនចេញពីករណីដីធ្លី និងករណីបើោកប្រាស់ផ្សេងទៀត។
សូមបញ្ជាក់ថា លោក ចាន់ យ៉េត ប្រធានគណបក្សនគរប្រជាធិបតេយ្យ ត្រូវបាន ព្រះមហាក្សត្រកម្ពុជា ចេញព្រះរាជក្រឹត្យបញ្ចប់មុខ ពីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលមានឋានៈស្មើ ទេសរដ្ឋមន្រ្តី កាលពីថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ ៕

-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


