ព័ត៌មានជាតិ
ធនាគារ អេស៊ីលីដា បានទទួលពានរង្វាន់ ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីពីស្ថាប័ន IFC
ធនាគារ អេស៊ីលីដា ភីអិលស៊ី បានទទួលពានរង្វាន់ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” ពីស្ថាប័នសាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC)។

នៅក្នុងសេចក្តីប្រកាសព័ត៍មានរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ីបានឱ្យដឹងថា« ធនាគារ អេស៊ីលីដា មានមោទកភាពយ៉ាងក្រៃលែង ដែលបានទទួលពានរង្វាន់ “ដៃគូធនាគារល្អបំផុត សម្រាប់សហគ្រាសធុនតូច និងមធ្យម នៅក្នុងតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក” ពី IFC ដោយសារធនាគារបាន និងកំពុងធ្វើការយ៉ាងជិតស្និតជាមួយនឹងសហគ្រាសធុនតូច និងមធ្យម និងបម្រើនូវផលិតផល-សេវាកម្មហិរញ្ញវត្ថុចម្រុះបែបយ៉ាងសម្បូរបែប ជាពិសេសសេវាកម្មធនាគារអេឡិចត្រូនិក និងឌីជីថល ប្រកបដោយភាពងាយស្រួល និងសុវត្ថិភាព ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជន»។


ធនាគារ អេស៊ីលីដា ភីអិលស៊ីបានបញ្ជាក់ថា លើសពីនេះ ធនាគារ អេស៊ីលីដា បានផ្តល់ហិរញ្ញប្បទានយ៉ាងច្រើនដល់សហគ្រាសធុនតូច និងមធ្យម ដើម្បីរួមចំណែកក្នុងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមប្រកបដោយនិរន្តរភាព៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


