ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានី ៖ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធានមនុស្ស
ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍ នៃរដ្ឋសភា បានបង្ហោះសារអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឆ្នាំ២០២២ ក្រោមប្រធានបទ៖ «គ្រូបង្រៀនយើង អនាគតយើង ប្រទេសជាតិយើង» ដោយក្នុងនោះ ឯកឧត្ដម បានលើកឡើងថា បង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធានមនុស្ស។

តាមរយៈទំព័រហ្វេសប៊ុករបស់ខ្លួន ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរថា គ្រូបង្រៀន គឺជាបេះដូងនៃកំណែទម្រង់វិស័យអប់រំ ដើម្បីការអភិវឌ្ឍ។ គ្រូបង្រៀន គឺជាឆ្អឹងខ្នងនៃគុណភាពអប់រំ និងជាមូលដ្ឋានគ្រឹះ នៃការអភិវឌ្ឍធនធានមនុស្ស សម្រាប់ប្រទេសជាតិ។ គ្រូបង្រៀន ជាប្រទីបបំភ្លឺលោកប្រកបដោយគតិបណ្ឌិត។

ឆ្លៀតក្នុងឱកាសអបអរសាទរទិវាគ្រូបង្រៀន ៥ តុលា ឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសេចក្តីគោរព និងថ្លែងអំណរគុណ ចំពោះលោកសាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងបុគ្គលិកអប់រំទាំងអស់ ដែលបានខិតខំប្រឹងប្រែង និងលះបង់ខ្ពស់មិនគិតនឿយហត់ ក្នុងការងារអប់រំ ផ្តល់ចំណេះដឹងដល់សិស្សានុ-សិស្សគ្រប់ៗរូប។ ជាអាទិ៍ក្នុងកាលៈទេសៈ ដែលប្រទេសជាតិជួបប្រទះនឹងវិបត្តិជំងឺឆ្លងរាលដាលកាចសាហាវ កាលពីពេលថ្មីៗកន្លងទៅ លោកគ្រូ-អ្នកគ្រូបានព្យាយាមជម្នះឧបសគ្គគ្រប់បែបយ៉ាង ដើម្បីបន្តនិរន្តភាព នៃការងារអប់រំ និងឈានមកដល់ភាពជោគជ័យនៅថ្ងៃនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានសរសេរបន្តថា «ឆ្លៀតក្នុងឱកាសនេះដែរ ខ្ញុំក៏សូមរំលឹក និងបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកគ្រូ-អ្នកគ្រូ បុគ្គលិកអប់រំទាំងអស់ ដែលបានចែកឋានទៅ សូមបានសោយសុខក្នុងឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»៕

-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


