ព័ត៌មានជាតិ
កម្លាំងសមត្ថកិច្ច ចុះឆ្មក់ឃាត់បានម៉ូតូធំរាប់សិបគ្រឿង មិនទាន់បង់ពន្ធ
កម្លាំងនាយកដ្ឋានគយ និងរដ្ឋាករ នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា សហការជាមួយកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឆ្មក់ចុះពិនិត្យក្រុមម៉ូតូធុនធំស៊េរីទំនើបៗ ប្រមាណជាង២០០គ្រឿង ដើម្បីពិនិត្យស្វែងរកម៉ូតូ ដែលមិនទាន់បង់ពន្ធ ។

ការឆ្មក់ចុះពិនិត្យនេះ ធ្វើឡើងនាព្រឹកថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ នៅចំណុចការ៉ាស់សាំងកាល់តិចមួយកន្លែង ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៦A ក្នុងសង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាន ជាក់ស្តែងនៅកន្លែងចុះពិនិត្យ កម្លាំងគយ បានរកឃើញម៉ូតូរ៉ាប់សិបគ្រឿង ក្នុងចំណោមម៉ូតូទាំងជាង២០០គ្រឿងខាងលើ ដែលមិនបានបង់ពន្ធ និងម៉ូតូមួយចំនួនទៀត បានបង់ពន្ធទម្លាក់ឆ្នាំ ។

ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ច មិនទាន់បង្ហាញរបាយការណ៍ជាក់លាក់នៅឡើយ។ ទោះយ៉ាងណា ម៉ូតូដែលសមត្ថកិច្ចត្រួតពិនិត្យឃើញថា ខុសច្បាប់ ត្រូវដឹកតាមរថយន្ត យកទៅកាន់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីឱ្យម្ចាស់ចូលខ្លួនទៅធ្វើកំណត់ហេតុល្មើសច្បាប់គយ និងតម្រូវឱ្យបង់ពន្ធអាករ និងពិន័យទៅតាមច្បាប់ និងបទបញ្ញត្តិដែលមានចែងជាធរមាន ។ ដោយឡែកម៉ូតូដែលពិនិត្យឃើញថា បានបង់ពន្ធត្រឹមត្រូវ គឺអនុញ្ញាតឱ្យទៅបាន។

សូមបញ្ជាក់ថា ក្រុមអ្នកលេងម៉ូតូធំជាង២០០គ្រឿង បានណាត់ជួបប្រមូលផ្តុំគ្នានៅចំណុចខាងលើ ក្នុងគោលបំណងជិះធ្វើដំណើរចេញទៅលេងខេត្តសៀបរាម ប៉ុន្តែមិនទាន់បានទៅផង ក៏ត្រូវកម្លាំងគយ ឆ្មក់ចុះពិនិត្យតែម្តងទៅ ។ ក្នុងនោះម៉ូតូ នីមួយៗសុទ្ធតែមានតម្លៃថ្លៃ ដោយម៉ូតូខ្លះ មានតម្លៃដល់ខ្ទង់ម៉ឺនដុល្លារឯណោះ ដោយម្ចាស់ម៉ូតូសុទ្ធសឹងជាអ្នកធូរធារ ជាអ្នកចូលចិត្តស្រលាញ់ម៉ូតូធំ ដោយក្នុងនោះក៏មានក្រុមតារា TikTok ក៏ដូចជាតារ៉ាចម្រៀងផងដែរ ៕ អត្ថបទ៖ លីហេង

-
កីឡា៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ


