Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ហ៊ុន សែន ប្រាប់ទៅក្រុមអ្នកវិភាគថា លើលោកិយនេះ គ្មាននរណាមិនខ្លាចស្លាប់នោះទេ

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា​ បានថ្លែងប្រាប់ទៅក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំងថា លើលោកិយនេះ គ្មាននរណាមិនខ្លាចស្លាប់នោះទេ។ ការឆ្លើយតបរបស់សម្ដេចតេជោ បានធ្វើឡើង ក្រោយពីមានក្រុមអ្នកវិភាគមួយចំនួន បានយកលើកយកប្រធានបទ ដែលសម្ដេចមិនព្រមទៅ​នៅក្នុងវត្ត មកជជែកពិភាក្សាគ្នាក្នុងវេទិកាមួយ កាលពីពេលថ្មីៗនេះ។  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្ដេចតេជោ ហ៊ុន​ សែន បានថ្លែងនៅក្នុងពិធីបិទសន្និបាតកាយរឹទ្ធិជាតិកម្ពុជាអាណត្តិទី ៤ នារសៀលថ្ងៃទី ១០ ខែតុលានេះ ដោយថ្លែងប្រាប់ទៅក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំថា នៅលើពិភពលោក​នេះ គ្មាននរណាម្នាក់មិនខ្លាចស្លាប់នោះទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា កាលពីពេលថ្មីៗនេះ នៅឯខេត្តសៀមរាប សម្ដេចបាននិយាយអំពីបញ្ហាដែលសម្ដេចមិនព្រមទៅ​នៅក្នុងវត្ត។ ក្រោយមក​ ក៏មានក្រុមអ្នកវិភាគ និងក្រុមគណបក្សប្រឆាំង បង្កើតជាវេទិកាតុមូលមួយ ជជែកគ្នាអំពីបញ្ហានេះ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «គេដាក់បញ្ហាថា ហេតុអីបានលោក ហ៊ុន សែន អត់ព្រមទៅនៅវត្ត ពេលងាប់ហើយមិនព្រមទៅនៅវត្ត កោតតែអាចនិយាយ តែដល់សន្និដ្ឋានចុះសន្និដ្ឋានឡើង គឺនិយាយថា លោក ហ៊ុន សែន ពិតជាខ្លាច​ ភ័យណាស់ ភ័យខ្លាចងាប់»។ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានផ្ដាំទៅពួកគេវិញយ៉ាងដូច្នេះថា «សូមផ្ដាំត្រឡប់ទៅវិញ នៅលើលោកិយនេះ គ្មាននរណាមិនខ្លាចងាប់ទេវើយ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម