ព័ត៌មានជាតិ
មន្ត្រីដាក់កាមេរ៉ាកំណត់អត្តសញ្ញាណសត្វនៅក្នុងតំបន់រ៉ាមសារខេត្តស្ទឹងត្រែង
មន្ត្រីអង្គការខ្លាត្រីបន្ទាប់ពីដាក់ការមេរ៉ាសុវត្ថិភាពរយពេលជិតមួយខែកន្លងមកនេះបានកំណត់អត្តសញ្ញាណសត្វចតុប្បាទនិងសត្វស្លាប់ ក្នុងភូមិសាស្ត្រតំបន់រ៉ាមសារនៃដងទន្លេមេគងលើស្រុកបុរីអូរស្វាយសែនជ័យក្នុងខេត្តស្ទឹងត្រែងបានជាង២០ប្រភេទហើយ។

លោក វង្ស ឬទ្ធីមន្ត្រីអង្គការខ្លាត្រីបានបញ្ជាក់ថា៖ ពេលចុះឆែកកាមេរ៉ាសុវត្ថិភាពជារូបភាពពិតប្រាកដបានបង្ហាញពីសកម្មភាព ពពួកសត្វទាំងនេះកំពុងរស់នៅតាមព្រៃ លើកោះនិងនៅតាមព្រៃរបៀង ក្នុងព្រៃតំបន់រ៉ាមសារ ដូចមានក្នុងរូបភាពទាំងនេះ។
លោកបន្តថា៖ តាមរយៈការមេរ៉ាបានពិនិត្យឃើញពពួកសត្វដូចជាសត្វ ខ្លាត្រី ឆ្មាព្រៃ ភេរលោង ភេព្រុយច្រមុះ ក្ងោកទន្សាយស្លឹក កំប្រុកក្រហម និងពពួកសត្វជាច្រើនទៀត។

លោកបន្តថា អង្គការសត្វខ្លានិងដាក់បន្ថែមការមេរ៉ាសុវត្តិភាពនៅរដូវប្រាំងនៅតាមតំបន់កោះនៅពេលទឹកស្រកទៅវីញ ដើម្បីពិនិត្យមើលសត្វស្លាបទឹក ប្រមាណជាង៩០ប្រភេទដើម្បីឱ្យដឹងថាសត្វអ្វីខ្លះកំពុងមានជីវិតរស់នៅ ហើយងាយស្រួលឱ្យមន្ត្រីបរិស្ថានធ្វើការអភិរក្សផង។
លោក ឈនឆនអនុប្រធានការិយាល័យអភិរក្សធនធានធម្មជាតិ នៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានបញ្ជាក់ថា ៖ មន្ត្រីបរិស្ថានកំពុងគ្រប់គ្រងតំបន់នេះនិងបង្កើនការអភិរក្ស និងធ្វើល្បាតឱ្យបានកាន់តែញឹកញាប់ ដើម្បីពិនិត្យមើលពពួកសត្វគ្រប់ប្រភេទ ដែលកំពុងរស់នៅ និងបានទប់ស្កាត់ អ្នកប្រមាញ់ផ្សេងៗបានផង។

លោកថា៖បច្ចុប្បន្នប្រជាពលរដ្ឋមួយចំនួននៅតំបន់នេះបានផ្លាស់ប្តូរទំលាប់ពីការពឹងផ្អែកលើកធនធានធម្មជាតិ ងាកមកដាំដុះដំណាំកសិកម្ម និងលក់ដូរចំណីអាហារជំនួសវិញ តែក៍នៅមានបងប្អូនយើងមួយចំនួនធ្វើនេសាទជាលក្ខណៈគ្រួសារផងដែរ។
សូមបញ្ជាក់ថា៖ នៅតំបន់រ៉ាមសារ មានពពួកសត្វចំនួន៩៧ប្រភេទរស់នៅ និងត្រីចំនួន១៣០ប្រភេទ នេះបើតាមតាមឯកសារស្រាវជ្រាវរបស់ក្រសួងបិស្ថាន៕

អត្ថបទ៖ ងិនលីម
-
កីឡា១ សប្តាហ៍ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៧ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៤ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៦ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា-អាម៉េរិក ឈានដល់ការពិភាក្សាលើនីតិវិធីក្នុងការជ្រើសរើសយោធាកម្ពុជាទៅសិក្សានៅសាលាទ័ពជើងទឹកអាម៉េរិក
-
ព័ត៌មានជាតិ២ ថ្ងៃ agoអ្នកដំណើរជនជាតិបារាំងម្នាក់ អះអាងថា ត្រូវអាជ្ញាធរថៃបដិសេធការចូលប្រទេស និងបញ្ជូនត្រឡប់មកកម្ពុជាវិញ


