ព័ត៌មានជាតិ
សហគមន៍កសិកម្មចំនួន១០នៅខេត្តព្រះវិហារទទួលការបញ្ជាទិញស្រូវសរីរាង្គ២៥០០តោនសម្រាប់នាំចេញទៅទីផ្សារអន្ដរជាតិ
សហគមន៍កសិកម្មចំនួន១០នៅខេត្តព្រះវិហារ ទទួលបានការបញ្ជាទិញស្រូវសរីរាង្គ២៥០០តោនពីក្រុមហ៊ុននាំចេញអងករធំៗចំនួន២សម្រាប់នាំចេញទៅទីផ្សារអន្ដរជាតិ។ ក្រុមហ៊ុនធំៗ២ចុះកិច្ចសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្មចំនួន១០នៅខេត្តព្រះវិហាររួមមាន ក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា និងក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុនកែច្នៃនាំចេញអង្ករទៅទីផ្សារអន្ដរជាតិ ។

ការចុះកិច្ចសន្យាទិញ-លក់ស្រូវសរីរាង្គ រវាងក្រុមហ៊ុនបញ្ជាទិញ និងសហគមន៍កសិករក្នុងខេត្តព្រះវិហារនេះ ត្រូវបានធ្វើឡើង កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ក្រោមអធិបតីភាពលោក
គីម រិទ្ធី អភិបាលនៃគណៈអភិបាល ខេត្តព្រះវិហារ។
បើតាមលោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តបានឱ្យដឹងថា ក្រុមហ៊ុនចំនួន២នេះបានសន្យាបញ្ជាទិញស្រូវសរីរាង្គពីសហគមន៍កសិកម្ម១០ផ្ទាល់ ដែលមានអ្នកផលិត ១,៥១៤គ្រួសារ លើកសិផលសរីរាង្គសរុប២,៥០០តោន។

លោកបានបន្តថា ការអនុវត្តន៍ផលិតកម្មកសិកម្មតាមកិច្ចសន្យាលើកសិផលសរីរាង្គក្នុងឆ្នាំ២០២២នេះ សរុបជិត៨ម៉ឺនតោនក្នុងនោះមានស្រូវសរីរាង្គ១៥,៣៥០តោន, ដំឡូងមីសរីរាង្គ ៥៥,០០០តោន ស្វាយចន្ទីសរីរាង្គ ៥០០តោន និងសណ្ដែកដីសរីរាង្គ ៣០តោនដែលធ្វើឡើងរវាងសហគមន៍កសិកម្ម ចំនួន ៣២ក្នុងខេត្តព្រះវិហារ និងក្រុមហ៊ុនដៃគូរសហការទាំងអស់។
លោកស្រី សៅ សុនិតា អគ្គនាយករង ក្រុមហ៊ុនហ្គោលដិនរ៉ាយស៍ ដែលជាក្រុមហ៊ុននាំចេញអង្ករសរីរាង្គទៅទីផ្សារអន្ដរជាតិ បានមានប្រសាសន៍ថា នេះជាឆ្នាំទី៤ហើយដែលក្រុមហ៊ុនបានចាប់ដៃគូរសហការជាមួយកសិករខេត្តព្រះវិហារ
ក្នុងការបញ្ជាទិញស្រូវសរីរាង្គសម្រាប់កែច្នៃនាំ ចេញទៅទីផ្សារអន្ដរជាតិ ដែលក្នុងនោះមានទាំងទីផ្សារក្នុងប្រទេសអាស៊ី ទីផ្សារអឺរ៉ុប និងអាមេរិកជាដើម។

លោកស្រីបានបន្តថា នៅឆ្នាំទី១ ក្រុមហ៊ុនបានចុះកិច្ចសន្យាទិញក្នុងបរិមាណ៤,០០០តោន, ឆ្នាំទី២ ចំនួន ៣៥០០តោន ឆ្នាំទី៣ ១៥០០តោន និងឆ្នាំទី៤នេះ ក្រុមហ៊ុននៅតែបន្ដបញ្ជាទិញក្នុងបរិមាណមិនប្រប្រួល ក្នុង១៥០០តោនដដែល
ហើយសម្រាប់ឆ្នាំ២០២៣ខាងមុខ ក្រុមហ៊ុនមានផែនការថានឹងពង្រីកបរិមាណឱ្យបានកាន់តែខ្ពស់ជាងនេះបន្ថែមទៀត។

លោក គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារបានមានប្រសាសន៍ថា កិច្ចសន្យារវាងក្រុមហ៊ុននិងសហគមនេះទុកថាជាខ្សែបន្ទាត់ ឬជានិតិវិធីសម្រាប់ឲ្យភាគីអ្នកផលិត និងអ្នកបញ្ជាទិញដើរព្រមគ្នាឆ្ពោះទៅទិសដៅមួយយ៉ាងជាក់លាក់ ពិតប្រាកដ តម្លាភាព សច្ចភាព និងជំនឿទុកចិត្តគ្នាដោយឈរលើគោលការណ៍ធានាបាននូវបរិមាណផ្គត់ផ្គង់ប្រកបដោយនិរន្តរភាពគុណភាពផលិតផល ធានាបាននូវតម្លៃ សាមគ្គីភាព កិច្ចសហការ ជំនឿទុកចិត្ត និងផ្ដល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមកជាមួយនឹងក្តីរំពឹងថាសម្រាប់ពេលអនាគតវិស័យកសិកម្ម នៅ ក្នុងខេត្តព្រះវិហារ នឹងក្លាយជាកសិកម្មបែបសរីរាង្គចាប់ពីមូលដ្ឋាន រហូតដល់ទីផ្សារចរាចរផលិតផល៕
អត្ថបទ៖ សំអឿន

-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៣ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៥ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា៥ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៥ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៩ ម៉ោង agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ


