ព័ត៌មានជាតិ
កម្ពុជា និងអង្គការILO ប្តេជ្ញារួមគ្នាពង្រឹងប្រសិទ្ធភាពលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌកម្ពុជាឱ្យកាន់តែប្រសើរ
រាជរដ្ឋាភិបាលកម្ពុជា និងអង្គការពលកម្មអន្តរជាតិខាងការងារ (ILO) បានប្តេជ្ញារួមគ្នាពង្រឹងប្រសិទ្ធភាពលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ថ្លែងប្រាប់អ្នកសារព័ត៍មានក្រោយពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា សម្រាប់ឆ្នាំ២០២៣-២០២៧ កាលរសៀលថ្ងៃទី១០តុលានៅសណ្ឋាគារភ្នំពេញ លោក បណ្ឌិត អ៊ិត
សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានមានប្រសាសន៍ថា ការពង្រឹងប្រសិទ្ធភាពលក្ខខណ្ឌការ
ងារក្នុងវិស័យវាយនភណ្ឌកម្ពុជាឱ្យកាន់តែប្រសើររវាងកម្ពុជា និងអង្គការILOនេះ ធ្វើឡើងតាមរយៈគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជាដែលកម្ពុជា និងអង្គការILOបន្តសហការជាមួយគ្នារយៈពេល៥ឆ្នាំបន្ថែមទៀត ។
លោករដ្ឋមន្ត្រីការងារ បានបន្តថា សម្រាប់អនុស្សរណៈនៃការយោគយល់គ្នាថ្មីសម្រាប់ឆ្នាំ២០២៣-២០២៧ លោករដ្ឋមន្ត្រីបានបន្តថា រយៈពេល៥ឆ្នាំទៅមុខនេះភាគីកម្ពុជា និងអង្គការILOនឹងបន្តពង្រឹងប្រសិទ្ធភាពក្នុងការធើ្វការងាររួមគ្នាដើម្បីធើ្វឱ្យប្រសើរឡើងនូវលក្ខខណ្ឌការងារក្នុងវិស័យវាយនភណ្ឌ កាត់ដេរសម្លៀកបំពាក់ និងវិស័យផលិតផលធ្វើដំណើរ និងកាបូបនៅកម្ពុជា។ ធ្វើការបណ្តុះបណ្តាលរួមគ្នារវាងគម្រោងរោងចក្រកាន់តែប្រសើរនៅកម្ពុជា វិទ្យាស្ថានជាតិការងារ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ: និងវិទ្យាស្ថានបណ្តុះបណ្តាលវិស័យកាត់ដេរនៅកម្ពុជា ។
លោករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងនោះមានការបណ្តុះបណ្តាលទាំងច្បាប់ និងបទដ្ឋានអន្តរជាតិស្តីពីការងារអភិវឌ្ឍន៍បណ្តុះបណ្តាលសមត្ថភាពផ្នែកទំនាក់ទំនងវិជ្ជាជីវៈរវាងនិយោជក កម្មករនិយោជិត តំណាងអង្គការវិជ្ជាជីវៈដើម្បីធ្វើយ៉ាងណាឱ្យសហគ្រាសគ្រឹះស្ថាននីមួយៗសុខដុមរមនាក្នុងការងារមានបញ្ហាវិវាទការងារអ្វីមួយកើតឡើងត្រូវចេះជជែកដោះស្រាយគ្នាដោយសន្តិវិធីតាមច្បាប់ជាជាងជ្រើសរើសធ្វើកូដកម្មបាតុកម្មដែលនាំឱ្យបាត់បង់ផលប្រយោជន៍ទាំងសងខាង។

លោករដ្ឋមន្ត្រីបានបន្តថា លើសពីនេះទៀតក៏មានការបណ្តុះបណ្តាលដល់អ្នកគ្រប់គ្រងនៅតាមបណ្តារោងចក្រសហគ្រាសនានា ពីបែបបទនិងរបៀបគ្រប់គ្រងតាមបែបសម័យថ្មីដែលផ្តោតទៅលើការគិយគូរលើធនធានមនុស្សការអភិវឌ្ឍសមត្ថភាពផលិតភាពនិងទំនាក់ទំនងវិជ្ជាជីវៈសំដោះធ្វើយ៉ាងណាឱ្យចេះប្រាស្រ័យជាមួយបុគ្គលិកនិងកម្មនិយោជិតរបស់ខ្លួនដើម្បីប្រែក្លាយរោងចក្រនិងសហគ្រាសជាកន្លែងសុខសាន្ត។
លោករដ្ឋមន្ត្រីបានបញ្ជាក់ថា ក្រៅពីនេះក៏មានអភិវឌ្ឍន៍សមត្ថភាពក្រុមអធិការកិច្ចក្រសួងការងារស្ថាប័នពាក់ព័ន្ធនិងក្រុមអធិការកិច្ចគម្រោងរោងចក្រកាន់តែប្រសើរដើម្បីធ្វើយ៉ាងម៉ិចឱ្យប្រទេសកម្ពុជាកាន់តែមានលទ្ធផាពម្ចាស់ការកាន់តែច្រើនដើម្បីបង្កើនជំនឿជឿជាក់លើប្រព័ន្ធអធិការកិច្ចជាតិកម្ពុជាទៅថ្ងៃអនាគត៕
អត្ថបទ៖ សំអឿន
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


