ព័ត៌មានជាតិ
ប្រជាពលរដ្ឋ សម្រុកចេញដំណើរទៅស្រុកកំណើតដើម្បីជួបជុំគ្រួសារឆ្លងឆ្នាំសកល
ភ្នំពេញ ៖ ប្រជាពលរដ្ឋបានចេញដំណើចេញទៅស្រុកកំណើតយ៉ាងណែនណាន់តាន់តាប់ខុសផ្លែកពីធម្មតាក្នុងសម័យកាលជំងឺកូវិដ១៩នេះ។ យោងតាមប្រភពពីលោកវរសេនីយ៍ទោ ឯក សារ៉ន អធិការរងនគរបាលខណ្ឌច្បារអំពៅ ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍បានឲ្យដឹងថា នារសៀលថ្ងៃទី៣១ខែធ្នូនេះនៅតាមដងផ្លូវជាតិលេខ១ចាប់តាំងពីគល់ស្ពានព្រះមុនីវង្សចាស់ថ្មីរហូតដល់សង្កាត់ព្រែកឯងគឺចរាចរណ៍ណែនណាន់តាន់តាប់ខុសផ្លែកពីថ្ងៃធម្មតា។

លោកសារ៉ន បន្តថា តាមប្រភពពីអ្នកធ្វើដំណើរដែលបានឆ្លងកាត់ច្បារអំពៅបានប្រាប់ថា ពួកគាត់ចេញដំណើរទៅស្រុកកំណើតដើម្បីទៅជួបជុំក្រុមគ្រួសារក្នុងថ្ងៃឆ្លងឆ្នាំសកលនាយប់ថ្ងៃទី៣១ខែធ្នូឈានចូលថ្ងៃទី១ខែមករាឆ្នាំ២០២១។

ដោយឡែកនៅប៉ែកក្បាលថ្នល់វិញគឺចរាចរណ៍កកស្ទះ បើទោះជាកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ សហការណ៍ជាមួយកម្លាំងនគរបាលចរាចរណ៍ចុះសម្រួលចរាចរណ៍យ៉ាងណាក៏នៅតែកកស្ទះ។

ទាក់ទិនការកកស្ទះចរាចរណ៍ខាងលើនេះ លោកឡុង ង៉ែត អភិបាលរងខណ្ឌមានជ័យបានបញ្ជាក់ថា នៅថ្ងៃទី៣១ខែធ្នូនេះគឺនៅតាមដងផ្លូវក្នុងមូលដ្ឋានខណ្ឌមានជ័យរាជធានីភ្នំពេញពិតជាមានប្រជាពលរដ្ឋធ្វើដំណើរចេញទៅស្រុកកំណើតយ៉ាងច្រើនកុះករប្រាកដមែនខុសប្លែករាល់ថ្ងៃចរាចរណ៍មិនសូវមមាញឹក។

ទោះជាយ៉ាងណាក៏សមត្ថកិច្ចនិងអាជ្ញាធរបានជួយសម្រួលចរាចរណ៍ដើម្បីកុំឲ្យអ្នកដំណើរមានការត្អូញត្អែរ។ ប៉ុន្តែសំណូមពរដ៏ទទូចរបស់លោកឡុង ង៉ែត គឺសុំឲ្យបងប្អូនអ្នកដំណើរកុំបើកបរលឿនហួសការកំណត់ព្រោះងាយនិងគ្រោះថ្នាក់ខណៈដែលនាំគ្នាបើកបរមិនគោរពច្បាប់ចរាចរណ៍នោះ៕
ដោយ ៖ នរា









-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


