ព័ត៌មានជាតិ
កម្មករ-កម្មការនី បម្រើការងារតាមរោងចក្រនានាត្អូញត្អែរពីផ្លូវលំបាកធ្វើដំណើរមកធ្វើការមិនទាន់ត្រូវថៅកែកាត់លុយ
កំពង់ស្ពឺ ៖ បងប្អូនកម្មករ-កម្មការនី រស់នៅឃុំដំណាក់រាំង និងពាំងល្វា ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានត្អូញត្អែរពីការលំបាកធ្វើដំណើរមកធ្វើការងារមិនទាន់ពេលវេលាត្រូវរោងចក្រកាត់លុយដោយផ្លូវរងការខួចខាតខ្លាំងអាជ្ញាធរមិនទាន់ដោះស្រាយ។

ក្រុមកម្មករ-កម្មការនីរោងចក្រដែលកំពុងជួបការលំបាកក្នុងការធ្វើដំណើរ បានរៀបរាប់ថា សព្វថ្ងៃនេះពួកប្រឈមមុខការកាត់ប្រាក់ដោយសារមកធ្វើការមិនទាន់ពេលាព្រោះនារដូវវស្សានេះផ្លូវរងការខួចខាតខ្លាំង។ ពួកគាត់បន្តទៀតថា ទោះបីក្រោកពីយប់យ៉ាងណាក៏មានការយឺតយ៉ាវដោយសាររថយន្តជាប់ផុងបន្តកន្ទុយគ្នា។

បងប្អូនកម្មករ-កម្មការនី បានរៀបរាប់ទៀតថា ផ្លូវលំក្នុងឃុំពាំងល្វា និងឃុំដំណាក់រាំង ស្រុកឧដុង្គប្រវែងប្រមាណពីរគីឡូម៉ែត្រខួចខាតយ៉ាងធ្ងន់ធ្ងរបំផុតដោយរដូវវស្សាជាពិសេសពីវត្តពង្រដល់សារ៉ាមតែម្តង។ ពួកគាត់បន្ថែមថា សំណូមពរដល់អាជ្ញាធរមេត្តាជួយសម្រួលផ្លូវដែលកំពុងជួបការលំបាកនេះផង៕
ដោយ ៖ ភួង រដ្ឋា



-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


